Ramos​ សារភាពថា Real Madrid នឹងឈ្នះពានច្រើនជាងនេះ ប្រសិនបើគ្មាន Messi ទេនោះ

20468

Sergio Ramos គ្មានការងឿងឆ្ងល់ទេដែលថា Real Madrid នឹងទទួលបានជោគជ័យច្រើនជាងនេះទៅទៀតកំឡុងពេលដែលគាត់នៅឯក្លិប ប្រសិនបើ Lionel Messi មិនលេងនៅ Barcelona ទេនោះ។
ប្រធានក្រុមអធិរាជស Real Madrid បានឈ្នះពានរង្វាន់ Champions League ចំនួន ៤ ដងជាមួយក្លឹប ប៉ុន្តែពាន LaLiga Santander ៥ ដងរបស់គាត់គឺមានតែពាក់កណ្តាលប៉ុណ្ណោះ បើធៀបជាមួយ Messi បានឈ្នះជាមួយក្រុមយក្ស Catalans ។
Ramos បាននិយាយនៅក្នុងខ្សែភាពយន្តឯកសាររបស់គាត់ដែលមានចំណងជើងថា “The Legend of Sergio Ramos” ថា៖ “យើងបានទទួលរងនូវការប្រឆាំងនឹង Messi ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ។ ប្រសិនបើបាសេឡូណាមិនមានគាត់ យើងនឹងឈ្នះពានរង្វាន់ជាច្រើនទៀត”។
ខ្សែការពារអន្តរជាតិអេស្ប៉ាញវ័យ ៣៥ឆ្នាំខាងលើបន្តទៀតថា៖ “មានពេលមួយដែលយើងប្រឈមមុខនឹងក្រុម Barcelona ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ យើងមានគ្រូបង្វឹកល្អដូចលោក Mourinho ប៉ុន្តែវាពិបាកសម្រាប់យើងក្នុងការផ្តួលពួកគេ។ យើងមិនបានឈ្នះច្រើនទេ ហើយមានភាពតានតឹងច្រើនដែលបង្កឡើងដោយពួកគេឬយើង”៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី