Pjanic ៖ Ronaldo បានរៀនតាមលោក Scholes ក្លាយជាកីឡាករដ៏សាមញ្ញបំផុតម្នាក់

35009
  • Miralem Pjanic ជឿជាក់ថា Cristiano Ronaldo បានរក្សាភាពសាមញ្ញដ៏អស្ចារ្យដូចលោក Paul Scholes កាលពីរូបគេលេងក្លឹប Manchester United នៅពេលដែលខ្សែបម្រើរបស់ក្លឹប Juventus រូបនេះបានសរសើរមិត្តរួមក្រុមរបស់គាត់ ។

    Image result for Miralem Pjanic

    Ronaldo ត្រូវបានគេចាត់ទុកថាជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏អស្ចារ្យបំផុតក្នុងពិភពលោកជាមួយនឹងពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាល ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ចំនួន ៥ ដង និងពានរង្វាន់ជើងឯកអ៊ឺរ៉ុបជាមួយព័ទុយហ្គាល់កាលពីឆ្នាំ ២០១៦ ក្នុងចំណោមពានរង្វាន់ចំនួន ២៦ ដែលរូបគេបានឈ្នះ ។

    Image result for Scholes

    ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំនេះក៏ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅក្នុងក្លឹប Real Madrid ផងដែរ មុនពេលចូលរួមជាមួយក្រុមម្ចាស់ជើងឯក Serie A ក្លឹបសេះងង្កង់ Juventus ជាមួយតម្លៃផ្ទេរចំនួន ១១២ លានអឺរ៉ូនៅចុងរដូវកាលមុន ។ Pjanic បានបញ្ជាក់ពីឥទ្ធិពលរបស់លោក Scholes ទៅលើ Ronaldo ដែលបានចំណាយពេល ៦ រដូវកាលនៅលើកីឡាដ្ឋាន Old Trafford ដែលជាកន្លែងដែលប្រធានក្រុមព័រទុយហ្គាល់រូបនេះបានក្លាយជាកីឡាករវ័យក្មេងដ៏អស្ចារ្យនិងពូកែបំផុតកាលពីឆ្នាំ ២០០៣ ។

    Image result for Cristiano Ronaldo

    Pjanic បានប្រាប់ Guardian ថា៖ “ប្រសិនបើអ្នកសម្លឹងមើល Ronaldo នៅពេលដែលគាត់នៅ Manchester ហើយបន្ទាប់មកនៅពេលដែល Ronaldo បានក្លាយជាកីឡាករល្អបំផុតនៅក្នុងពិភពលោកអ្នកអាចមើលឃើញការលេងរបស់គាត់បានផ្លាស់ប្តូរ ។ ខ្ញុំបានអានរឿងរ៉ាវជាច្រើនដែល Ronaldo បាននិយាយអំពីលោក Paul Scholes និងរបៀបដែលគាត់បានហ្វឹកហាត់ ។ គ្រប់ៗគ្នាបាននិយាយអំពី Scholes ថាជាកីឡាករដ៏អស្ចារ្យបំផុត ប៉ុន្តែមិនមែនដោយសារតែគាត់នៅខាងក្រៅទីនោះធ្វើអត់ចេះសោះទេ ។ ដោយការរក្សារឿងរ៉ាវសាមញ្ញគាត់បានធ្វើឲ្យខ្លួនគាត់ពិសេស ហើយខ្ញុំគិតថា Ronaldo បានរៀនពីកីឡាករបែបនោះ” ។

    Related image

    នៅក្នុងការប្រកួតផ្ទាល់ខ្លួនរបស់គេកីឡាករ Pjanic បាននិយាយថា៖ “ខ្ញុំមិនមែនជាមនុស្សម្នាក់ដែលអាចធ្វើបានដូចមនុស្ស ១០ នាក់ឬក៏អ្នកណាម្នាក់នោះទេ ខ្ញុំមិនចាប់អារម្មណ៍នឹងរឿងនោះទេ ។ ខ្ញុំចាប់អារម្មណ៍នឹងភាពងាយស្រួលក្នុងការលេងព្រោះអ្វីដែលធ្វើឱ្យកីឡានេះស្រស់ស្អាតដូច្នេះអ្វីដែលសាមញ្ញបំផុតគឺពិបាកបំផុតមិនមែនគ្រប់គ្នាអាចធ្វើវាបានទេ ។ ខ្ញុំមានសំណាងល្អក្នុងការឃើញកីឡាករដូចជា Zinedine Zidane, Xavi, Andres Iniesta, Andrea Pirlo លេង ។ ពួកគេទាំងអស់គ្នាធ្វើឱ្យរឿងរ៉ាវសាមញ្ញសម្រាប់ក្រុមរបស់ពួកគេ ។ ពួកគេធ្វើឱ្យក្រុមទាំងមូលរបស់ពួកគេលេងបានយ៉ាងល្អជាមួយនឹងរឿងតូចតាច ។ ពួកគេតែងតែឆ្លុះបញ្ចាំងពីអ្វីដែលកំពុងកើតឡើងហើយចាត់វិធានការដើម្បីធ្វើឱ្យជីវិតរបស់មនុស្សងាយនៅជុំវិញពួកគេ “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី