លិចលឺដំណឹងថា Real Madrid ចង់នាំយក Zlatan Ibrahimovic ពីក្លឹប LA Galaxy របស់អាមេរិក

39415
  • បើយោងតាមរបាយការណ៍របស់វិទ្យុអនឡាញ Cadena COPE បានឲ្យដឹងថាក្លឹបយក្សរបស់អេស្ប៉ាញមួយចង់ធ្វើការនាំយកខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប LA Galaxy នៅក្នុងក្របខ័ណ្ឌ MLS នៅក្នុងរដូវរងាខាងមុខនេះ ។

    Related image

    ក្លិបអធិរាជស Real Madrid បានចំណាយពេលជិត ៨ ម៉ោងដោយមិនអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន ហើយ Zlatan Ibrahimovic ពិតជាអាចផ្តល់នូវកម្រិតរកបានលើស ៣០ គ្រាប់មួយរដូវកាលបាន ។

    Related image

    ទោះបីជាយ៉ាងណាក៏ដោយអតីតខ្សែប្រយុទ្ធរបស់ក្លឹបបីសាចក្រហម Manchester United និង Paris Saint-Germain រូបនេះស្ថិតក្រោមកិច្ចសន្យាជាមួយ LA Galaxy នៅឡើយ ខណះក្លឹប Real Madrid កំពុងខ្វះខ្សែប្រយុទ្ធឆ្នើមម្នាក់ក្នុងការរកគ្រាប់បាល់ក្រោយពី Ronaldo បានចាកចេញផ្ទេរទៅលេងឲ្យក្លឹបសេះបង្កង់ Juventus កាលពីខែ កក្កដា កន្លងទៅនេះក្នុងតម្លៃផ្ទេរ ១១៧ លានដុល្លា ហើយខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំរូបនេះអាចជម្រើសដ៏ល្អមួយបើទោះបីអតីតកីឡាកររបស់ក្លឹបអ្នកមានបុណ្យ FC Barcelona រូបនេះមានវ័យចំណាស់យ៉ាងក្ដីតែរូបគេនៅតែអាចស៊ុតបញ្ចូលបានយ៉ាងល្អនៅក្នុងក្របខ័ណ្ឌ MLS របស់សហរដ្ឋអាមេរិក ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី