Jorginho ហាក់អស់អារម្មណ៍ជាមួយ Chelsea ស្របពេលក្លិបយក្សអ៊ីតាលី ៣ កំពុងចូលចែចូវ

24982

Jorginho ចង់វិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ នេះបើយោងតាមភ្នាក់ងាររបស់គាត់លោក Joao Santos ដែលនិយាយថាតារាឆ្នើមរបស់ក្លឹប Chelsea ចាប់អារម្មណ៍នឹងក្លឹប Juventus, Inter និង Milan ។
ក្រុមតោខៀវ Chelsea បានចំណាយប្រាក់ចំនួន ៥០ លានផោន (៦៩ លានដុល្លារ) ដើម្បីនាំយក Jorginho ទៅ Stamford Bridge ពី Napoli កាលពីខែកក្កដាឆ្នាំ ២០១៨ ហើយចាប់តាំងពីពេលនោះមកគាត់បានបង្កើតខ្លួនជាសមាជិកសំខាន់ម្នាក់របស់ក្រុម។ ទោះបីជាយ៉ាងណាខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះត្រូវបានគេបង្ហើបឱ្យវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Serie A នៅរដូវក្តៅនេះ ដោយភ្នាក់ងាររបស់គាត់ឥឡូវនេះបានអះអាងថា Jorginho នឹងស្វាគមន៍ឱកាសដើម្បីចាប់យកជំហានបន្ទាប់នៃអាជីពរបស់គាត់នៅក្នុងប្រទេសកំណើតវិញ។
Santos បានប្រាប់ Radio Kiss Kiss ពីការផ្លាស់ប្តូររបស់ Jorginho ថា៖ “គាត់ចង់វិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ ប្រសិនបើ Napoli នឹងមានឆន្ទៈក្នុងការនាំគាត់ត្រលប់ទៅក្រុមវិញ នោះយើងនឹងមានសុឆន្ទៈ។ គាត់ចំណាយអស់ ៥០ លានអឺរ៉ូ ហើយនៅតែមានកិច្ចសន្យា ២ ឆ្នាំទៀត”។
ភ្ញាក់ងាររូបនេះលើកឡើងទៀតថា៖ “ខ្ញុំគិតថាលោក Abramovich នឹងស្នើសុំការបន្តនៅពេលឆាប់ៗនេះ។ ក្លិប Juve? លោក Paratici ស្គាល់បាល់ទាត់។ គាត់មិនត្រឹមតែចាប់អារម្មណ៍នឹង Bianconeri ប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅ Inter និង Milan ផងដែរ”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី