យោងតាមការសែតដ៏ល្បីរបស់ប្រទេសអេស្ប៉ាញ Don Balon បានឱ្យដឹងថាក្លឹបអធិរាជស Real Madrid កំពុងតែសង្ឃឹមយ៉ាងមុតមាំសម្រាប់ការវិលត្រឡប់របស់កីឡាករ James Rodriguez ទៅកាន់កីឡាដ្ឋាន Santiago Bernabeu វិញ ។
ម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga ក្លិប Bayern Munich មានសិទ្ធិទិញខ្សែបម្រើរបស់ក្រុមជម្រើសជាតិកូឡុំប៊ី រូបនេះផ្ដាច់បាននៅចុងបញ្ចប់នៃកិច្ចព្រមព្រៀងខ្ចីជើងរបស់គេជាមួយនឹងក្លិបយក្សអាល្លឺម៉ង់នៅចុងរដូវកាលនេះបាន ។
ក្លិប Real Madrid សង្ឃឹមថាម្ចាស់ស្បែកជើងមាស FIFA World Cup ២០១៤ រូបនេះនឹងចាកចេញពីក្លឹប Bayern Munich ត្រឡប់មកកាន់ក្របខ័ណ្ឌ La Liga វិញ ខណៈដែលក្លឹបអធិរាជសចង់ឲ្យ James Rodriguez ត្រឡប់មកចាប់ដៃគូរជាមួយ Luka Modric វិញ ៕
ដោយ៖តារា