Isco ៖ Real Madrid នឹងមិនយំនឹក Ronaldo ជាដាច់ខាត ព្រោះគាត់មិនចង់នៅទីនេះទេ!

38969
  • Isco បានបញ្ជាក់ថាក្លិប Real Madrid មិនបានសោកស្តាយចំពោះការលក់ Cristiano Ronaldo ទៅកាន់ក្លឹប Juventus ទេដោយសួរថាហេតុអ្វីបានជាពួកយើងត្រូវនឹកកីឡាករដែលលេងចង់នៅក្លឹប Real Madrid ។

    Related image

    ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល Cristiano Ronaldo បានផ្លាស់ទៅកាន់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្នុងតម្លៃ ១២៩ លានដុលារ ក្នុងនោះរាប់បញ្ចូលទាំងប្រាក់លើកទឹកចិត្តផងដែរអំឡុងពេលរដូវក្តៅ ។ ពិតណាស់ក្រុមរបស់លោក Julen Lopetegui បានទទួលកំណត់ត្រាដ៏អាក្រក់មួយដោយពួកគេមិនអាចរកគ្រាប់បាល់បាន ខណៈដែលពួកគេបានបន្តចាញ់ក្រុម Levante ២-១ កាលពីថ្ងៃសៅរ៍នេះហើយមួយគ្រាប់នោះរកបានដោយខ្សែការពារឆ្វេង Marcelo​ ។ ទោះបីជាយ៉ាងណាក៏ដោយ Isco មានការខកចិត្តយ៉ាងខ្លាំងដែលក្រុមរបស់ខ្លួនមិនអាចស្វែងរកជ័យជំនះក្នុងរយះ ៥ ប្រកួតជាប់ៗគ្នា មុនជំនួបក្នុងក្របខ័ណ្ឌ Champions League នៅយប់ថ្ងៃអង្គារនេះដែលត្រូវប៉ះជាមួយក្លឹបបីសាចក្រហម Manchester United ។

    Image result for Cristiano Ronaldo

    Isco បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ “យើងមិនអាចយំសម្រាប់នរណាម្នាក់ ( Ronaldo ) ដែលមិនចង់នៅទីនេះនោះទេ “។

    Image result for isco with cristiano ronaldo

    ទន្ទឹមនឹងនេះដែរកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះបានចេញមុខការពារគ្រូបង្វឹកលោក Lopetegui បន្ទាប់ពីគ្រូបង្វឹករូបនេះដឹកនាំក្រុមទទួលបរាជ័យជាច្រើនប្រកួតកន្លងមកនេះ ខណៈដែលក្រុមម៉ាឌ្រីដកំពុងឈរនៅលំដាប់ទី ៧ ក្នុងក្របខ័ណ្ឌ La Liga មុនពេលជំនួប EL Clasico នៅថ្ងៃអាទិត្យខាងមុខនេះជាមួយក្រុម Barcelona ។

    Related image

    កីឡាកររបស់ក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះបន្តថា៖ “សារព័ត៌មានមិនមានអំណាចដើម្បីកម្ចាត់គ្រូបង្វឹកក្រុមម៉ាឌ្រីដទេ ។ យើងជឿជាក់យ៉ាងពេញលេញនូវអ្វីដែលក្រុមនេះអាចសម្រេចបាន ហើយគ្រូបង្វឹកមានទំនុកចិត្តពេញលេញទៅលើកីឡាករ ។ បន្ទាប់ពីនោះរឿងជាច្រើនអាចកើតឡើង ប៉ុន្តែខ្ញុំជឿជាក់ថាយើងអាចមានរដូវកាលដ៏ល្អ ។ ខ្ញុំគិតថាវានឹងឆ្កួតអ្នកត្រូវតែឱ្យគាត់ធ្វើការ ។ គាត់ទើបតែមកទីនេះពីរខែ ។ ប្រសិនបើអ្នកបណ្ដេញគ្រូបង្វឹក អ្នកត្រូវតែកម្ចាត់យើងទាំងអស់គ្នា ។ វាជាពួកយើងដែលមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីឬលេងបានល្អ ។ វាជាទំនួលខុសត្រូវរបស់យើងទាំងអស់មិនមែនតែគ្រូបង្វឹកម្នាក់តែប៉ុណ្ណោះទេ “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី