Ronaldo ៖ ខ្ញុំមិនជក់ចិត្តនឹងរង្វាន់បុគ្គលទៀតនោះទេ ពួកវាគឺគ្មានន័យអ្វីទាំងអស់សម្រាប់ខ្ញុំ

14548
  • អតីតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid កីឡាករ Cristiano Ronaldo កំពុងប្រឈមមុខនឹងព័ត៌មានចម្រូងចម្រាស់មុនពេលវិលត្រឡប់ទៅកាន់កីឡដ្ឋាន Old Trafford ជាទីកន្លែងដែលក្រុមថ្មីរបស់គាត់គឺ Juventus នឹងត្រូវជួបជាមួយអតីតក្រុម Manchester United របស់គេក្នុងការប្រជែងដណ្តើមពានរង្វាន់នៃក្របខ័ណ្ឌ Champions League ។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានធ្វើការប្រៀបធៀបរវាងក្រុម Juventus ជាមួយអតីតក្លឹបមួយទៀតរបស់គាត់គឺក្លិប Real Madrid ។

    Image result for Cristiano Ronaldo

    Ronaldo បានធ្វើការប្រៀបធៀបរវាងក្លឹប Juventus និង Real Madrid ដោយនិយាយថា៖ “ខ្ញុំមិនចង់ប្រៀបធៀប Real និង Juve ទេ ពួកគេគឺជាក្លិបដ៏អស្ចារ្យ ។ ខ្ញុំពិតជារីករាយក្នុងការលេងនៅទីនោះនៅក្លឹប Manchester, Real Madrid និងឥឡូវនេះគឺនៅក្លឹប Juventus “។ ហើយ Ronaldo ក៏បាននិយាយអំពីពានរង្វាន់បុគ្គលផងដែរ៖ “ខ្ញុំមិនជក់ចិត្តនឹងរង្វាន់បុគ្គលនោះទេ ។ ពួកគេមិនមានន័យអ្វីទាំងអស់ ។ ខ្ញុំឈ្នះពានរង្វាន់ជាច្រើនដូច្នេះគ្មានបញ្ហាអ្វីទេ “។

    Image result for Cristiano Ronaldo

    Ronaldo ត្រូវបានបើកសំណុំរឿងអំពីការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ។ ប៉ូលីសអាមេរិកបានបើកការស៊ើបអង្កេតឡើងវិញមួយទៅលើការចាប់រំលោភកាលពីនៅក្នុងឆ្នាំ ២០០៩ ហើយអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Manchester United រូបនេះតែងតែនិយាយថាគាត់គ្មានទោសទេ ។ ទន្ទឹមនឹងនេះដែរប្រភពជាច្រើនបានអះអាងថាគាត់បានបង់ប្រាក់ជូនដល់ជនរងគ្រោះដែលបានចោទប្រកាន់មកលើគាត់ចំនួនទឹកប្រាក់ដ៏ច្រើនមួយដើម្បីឲ្យរក្សាភាពស្ងប់ស្ងាត់ ។

    Related image

    Ronaldo បានចេញមុខមកបដិសេធជាថ្មីម្តងទៀតអំពីការចោទប្រកាន់នេះហើយបានអះអាងថា៖ “ខ្ញុំជាមនុស្សសប្បាយចិត្ត ។ យើងបានធ្វើសេចក្តីថ្លែងការណ៍កាលពីពីរសប្តាហ៍មុន ។ ជាការពិតណាស់ខ្ញុំនឹងមិននិយាយកុហកលើស្ថានភាពនេះទេ ។ មេធាវីរបស់ខ្ញុំមានទំនុកចិត្ដហើយពិតណាស់ខ្ញុំក៏ដូចគ្នាដែរ ។ អ្វីដែលសំខាន់បំផុតនោះគឺថាខ្ញុំចូលចិត្តកីឡាបាល់ទាត់និងរីករាយនឹងជីវិត ។ ខ្ញុំមានមនុស្សដែលថែរក្សាជីវិតរបស់ខ្ញុំ ។ សេចក្តីពិតតែងតែកើតឡើងនៅទីតាំងដំបូង “។

    Related image

    ចុងបញ្ចប់គាត់បានបន្តទៀតថា៖ “ខ្ញុំដឹងថាខ្ញុំជាគំរូ ១០០ ភាគរយនៅទីលាននិងនៅក្រៅទីលាន ។ ខ្ញុំតែងតែញញឹម ខ្ញុំមានពរ ជ័យ ។ ខ្ញុំលេងនៅក្លិបដ៏អស្ចារ្យ ខ្ញុំមានក្រុមគ្រួសារដ៏អស្ចារ្យ ខ្ញុំមានសុខភាពល្អ ។ ខ្ញុំមានអ្វីៗគ្រប់យ៉ាង ។ នៅសល់ប៉ុន្មានមិនប៉ះពាល់ដល់ខ្ញុំទេ “៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី