គ្រាប់ពេជ្រ! R.Madrid, PSG, Inter កំពុងខាំធ្មេញដាក់គ្នាប្រជែងយក Lingard ពីបិសាចក្រហម

21763

Real Madrid, Paris Saint-Germain និង Inter Milan កំពុងតាមដានស្ថានការណ៍របស់ Jesse Lingard នៅ West Ham United នេះបើយោងតាមការរាយការណ៍របស់ ESPN។
Lingard ទំនងជានឹងត្រូវបានលក់នៅក្នុងរដូវកាលដោះដូរកីឡាកររដូវក្តៅដោយក្រុម Man United បន្ទាប់ពីបង្ហាញទម្រង់លេងលេចធ្លោយ៉ាងខ្លាំងនៅ West Ham បានធ្វើឱ្យក្លឹបធំៗជាច្រើនចាប់អារម្មណ៍ចង់បាន។
ទោះយ៉ាងណាក្លឹប West Ham មានចំណាប់អារម្មណ៍ចង់ធ្វើកិច្ចសន្យាខ្ចីជើងរបស់គាត់ជាអចិន្រ្តៃយ៍នៅរដូវក្តៅ ប៉ុន្តែអាចប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងខណៈដែលក្លិបកំពូលៗទាំង ៦ នៃក្របខណ្ឌ Premier League ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយកីឡាករអន្តរអង់គ្លេសខាងលើនេះផងដែរ។
ខ្សែប្រយុទ្ធ Man Utd រូបនេះផ្ទាល់ខ្លួនមិនទាន់បានធ្វើការសម្រេចចិត្តណាមួយលើអនាគតរបស់ខ្លួននៅឡើយទេ ប៉ុន្តែកីឡាករវ័យ ២៨ឆ្នាំរូបនេះចង់លេងនៅ Champions League រដូវកាលក្រោយ។ Lingard បានជះឥទ្ធិពលមិនគួរឱ្យជឿនៅ West Ham ចាប់តាំងពីចូលរួមជាមួយពួកគេនៅរដូវរងា ដោយស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និង Assists ៤លើកក្នុងការបង្ហាញខ្លួនត្រឹមតែ ៩ ប្រកួតនៅ Premier League៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី