
ខ្សែប្រយុទ្ធកណ្ដាលសញ្ជាតិបារាំង Olivier Giroud មិនមែនជាកីឡាករដំបូងគេនៅ Stamford Bridge នោះទេ ដែលលោក James Piercy បានផ្តល់យោបល់ដល់កីឡាករវ័យ ៣២ ឆ្នាំរូបនេះឱ្យផ្លាស់ទៅក្លឹប West Ham ។
យោងតាមការសែត The Mirror បានឱ្យដឹងថាក្លឹប West Ham នឹងព្យាយាមបញ្ចុះបញ្ចូលកីឡាករ Olivier Giroud ឱ្យផ្លាស់ចេញពីទីក្រុងឡុងដ៍ភាគខាងលិចផ្ទេរទៅកាន់ទីក្រុងឡុងដ៍ខាងកើត នៅក្នុងខែមករាខាងមុខនេះ ។
ក្លឹបញញួរធំ West Ham បានចាប់អារម្មណ៍លើការចុះហត្ថលេខាជាមួយកីឡាករអន្តរជាតិបារាំងរូបនេះនៅដើមឆ្នាំនេះ មុនពេលកីឡាកររូបនេះចាកចេញពីក្លឹបកាំភ្លើងធំ Arsenal ផ្ទេរទៅកាន់ក្លឹបតោខៀវ Chelsea ប៉ុន្តែលោក Manuel Pellegrini ចង់បន្ថែមខ្សែប្រយុទ្ធម្នាក់ទៀតទៅក្រុមរបស់គាត់ ។
លោក James Piercy បាននិយាយថា៖ “Giroud មិនមានកិច្ចសន្យានៅ Stamford Bridge ទេនៅចុងបញ្ចប់នៃរដូវកាលនេះដោយគ្មានការចង្អុលបង្ហាញណាមួយដែលថាក្រុមតោខៀវកំពុងតែត្រៀមពង្រីកកិច្ចព្រមព្រៀងជាមួយគាត់ឡើយ” ៕
ដោយ៖តារា