
យោងតាមការសែត Diario Sport បានឱ្យដឹងថាមន្ត្រីរបស់ក្លឹប FC Barcelona លោក Airdo Braida បានទៅទស្សនានៅក្នុងការប្រកួតដែលក្លឹប Lazio យកឈ្នះក្រុម Parma ក្នុងលទ្ធផល ២-០ ដើម្បីមើលខ្សែបម្រើ Sergej Milinkovic-Savic លេង ។
គោលដៅផ្ទេរនៅរដូវកាលក្តៅរបស់ក្លឹប Barcalona បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅឯក្លិប Lazio រហូតដល់រដូវក្តៅឆ្នាំ ២០២៣ ហើយកិច្ចព្រមព្រៀងថ្មីរបស់គាត់នឹងផ្តល់ឱ្យគាត់នូវការដំឡើងប្រាក់ខែរហូតដល់ ៣ លានអឺរ៉ូ និងបូកបន្ថែមប្រាក់រង្វាន់ជាច្រើនផងដែរ ។ ភ្នាក់ងាររបស់គាត់គឺលោក Mateja Kezman ក៏បានបញ្ជាក់ដែរថាមិនមានការចេញផ្សាយនៅក្នុងកិច្ចសន្យាថ្មីនោះទេ ។
Milinkovic-Savic ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ចេញពីក្លឹប Lazio កាលពីប៉ុន្មានខែមុន ជាមួយនឹងក្លិបយក្សនៅតំបន់អឺរ៉ុបជាច្រើនដូចជា Manchester United, Juventus, Real Madrid និង Chelsea ជាដើមដែលសុទ្ធសឹងតែមានបំណងចុះហត្ថលេខាជាមួយកីឡាករវ័យ ២៣ ឆ្នាំរូបនេះដែលក្លឹប Lazio បានកំណត់តម្លៃខ្លួនចំនួន ១៥០ លានអឺរ៉ូ ៕
ដោយ៖តារា