លេចធ្លាយព័ត៌មានថា មានអតីតក្លិបមួយកំពុងធ្វើការយ៉ាងសម្ងាត់យក Ronaldo ត្រឡប់ទៅវិញ

21726

Manchester United ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីនាំយក Cristiano Ronaldo ត្រឡប់ទៅ Old Trafford វិញ។
យោងតាមរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលីប្រាក់រង្វាន់ផ្នែកហិរញ្ញវត្ថុសម្រាប់ការធានាកៅអីការប្រកួតបាល់ទាត់ក្របខណ្ឌ Champions League រដូវកាលក្រោយមានន័យថា ថវិកាផ្ទេររបស់ក្រុមលោក Ole Gunnar Solskjaer នឹងត្រូវបានកើនឡើងនៅមុនរដូវក្តៅខាងមុខនេះ ដែលអាចធ្វើឱ្យលោកចុះហត្ថលេខាលើកីឡាករល្បីៗបាន។
ហើយ Calciomercato អះអាងទៀតថា បិសាចក្រហមកំពុងពិចារណាលើការផ្តល់ជូនមួយ ដើម្បីនាំយក Ronaldo ត្រឡប់ទៅទីក្រុង Manchester វិញ ក្នុងកិច្ចព្រមព្រៀងដោះដូរមួយដែលអាចមើលឃើញថា Paul Pogba នឹងត្រូវត្រលប់ទៅសេះបង្កង់ Juventus វិញ៕ ដោយ៖ វិទូ

ប្រភព :
Talksport
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី