Icardi ៖ ការអវត្តមានរបស់ Messi គឺជាការខកចិត្តដ៏ធំមួយសម្រាប់ Barce ក្នុងជំនួបជាមួយ Inter

21726
  • ការអវត្តមានរបស់ Lionel Messi គឺជាការខកចិត្តដ៏ធំមួយសម្រាប់ក្លិប Barcelona ក្នុងជំនួបជាមួយក្លឹប Inter Milan ក្នុងការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេនេះបើយោងតាមប្រធានក្រុម Mauro Icardi ។

    Related image

    Barca នឹងមិនមានវត្តមានម្ចាស់ពាន Ballon d’Or ប្រាំសម័យកាលកីឡាករ Messi សម្រាប់ការប្រកួតនៅរាត្រីថ្ងៃពុធនៅឯកីឡាដ្ឋាន Camp Nou បន្ទាប់ពីគាត់បានបាក់ដៃរបស់គាត់នៅក្នុងការទទួលជ័យជម្នះ ៤-២ កាលពីសប្តាហ៍មុនក្នុងការក្រកួតជាមួយក្លឹប Sevilla នៅក្នុងក្របខ័ណ្ឌ LaLiga ។ Inter និង Barca បានទទួលជ័យជម្នះក្នុងការប្រកួតបើកឆាកទាំងពីរលើករៀងៗខ្លួនរបស់ពួកគេ ហើយកីឡាករ Icardi ជឿជាក់ថាក្រុមរបស់ខ្លួនអាចធ្វើបានយ៉ាងល្អជាមួយក្រុមម្ចាស់ជើងឯក La Liga ក្នុងការអវត្តមានរបស់ Messi ។

    Image result for Messi

    Icardi បាននិយាយថា៖ “វាជារឿងគួរឱ្យអាណិតមួយដែល Messi មិនអាចនៅទីនោះបាន ព្រោះវាល្អណាស់ក្នុងការលេងជាមួយកីឡាករបាល់ទាត់ដ៏អស្ចារ្យដូចជារូបគេដែលជាកីឡាករល្អបំផុតនៅក្នុងពិភពលោក ។ គាត់ជាមនុស្សខកខានដ៏សំខាន់ហើយវាមានន័យថាយើងអាចឈានដល់កម្រិត ព្រោះយើងមានគុណសម្បតិ្តចាំបាច់ដើម្បីទទួលយកវា” ។

    Image result for Mauro Icardi

    ខ្សែប្រយុទ្ធ Icardi និងក្លឹប Inter Milan មុនប៉ះជាមួយក្រុម Barcelona ពួគគេមានទំនុកចិត្តយ៉ាងខ្លាំងក្រោយពីពួកគេបានទទួលជ័យជម្នះលើក្រុម AC Milan កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ។ ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបន្តទៀតថា៖ “យើងមានរដូវកាលដ៏អស្ចារ្យមួយនៅមុនពេលសម្រាកអន្ដរជាតិ ហើយយើងត្រូវតែឈ្នះនៅលើផ្លូវនេះ ដូច្នេះយើងអាចមកដល់ក្លឹប Barcelona ជាមួយនឹងចិត្តគំនិតនេះដែលមានសារៈសំខាន់សម្រាប់យើង” ។

    Image result for Messi

    Icardi ក៏បានពិភាក្សាពីអនាគតរបស់គេផងដែរដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមម្ចាស់ជើងឯក Champions League ក្រុម Real Madrid និង Chelsea ផងដែរ ។ កីឡាករអាហ្សង់ទីនវ័យ ២៥ ឆ្នាំរូបនេះដែលស៊ុតបញ្ចូលទីបានយ៉ាងតិច ២០ គ្រាប់ក្នុងរយៈពេល ៣ រដូវកាលចុងក្រោយនេះ ខណះកិច្ចសន្យារបស់គេនឹងត្រូវផុតកំណត់នៅក្នុងឆ្នាំ ២០២១ ជាមួយនឹងលក្ខខណ្ឌទិញផ្ដាច់កុងត្រាចំនួន ១១០ លានអឺរ៉ូ សម្រាប់ក្លិបណាមួយចង់បានរូបគេ ។

    Related image

    Icardi បាននិយាយបន្ថែមទៀតថា៖ “មានការនិយាយជាច្រើន ប៉ុន្តែខ្ញុំរីករាយនៅ Inter ដែលបច្ចុប្បន្នរបស់ខ្ញុំនិងអនាគតរបស់ខ្ញុំ ដែលខ្ញុំអាចមាននៅទីនេះ ។ នៅពេលការផ្តល់ជូនមកយើងនឹងវាយតម្លៃពួកគេ ប៉ុន្តែខ្ញុំពិតជារីករាយណាស់ក្នុងការស្នាក់នៅទីនេះ “៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី