
លោក Antonio Conte គឺជាគោលដៅទីមួយក្នុងការស្វែងរកគ្រូបង្វឹកដ៏មានសក្តានុពលរបស់ក្លឹបអធិរាជស Real Madrid បើទោះបីជាការជ្រើសរើសគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះអាចមានផលប៉ះពាល់ធំធេងយ៉ាងណាក៏ដោយ ។
បើយោងតាមការសែត The Mirror បង្ហាញថាលោក Conte កំពុងតែស្វែងរកកិច្ចសន្យារយៈពេលវែងជាមួយក្លឹបយក្សមួយនៅក្នុងតំបន់អឺរ៉ុប ។ លើសពីនេះទៅទៀតប្រសិនបើលោក Conte អាចក្លាយជាគ្រូបង្វឹករបស់ក្លឹបយក្សអេស្ប៉ាញមួយនេះពិតមែន គោលដៅដំបូងរបស់លោកគឺនឹងនាំយកខ្សែបម្រើសញ្ជាតិ បែលហ្ស៊ិក កីឡាករ Eden Hazard ហើយកិច្ចសន្យានេះអាចនឹងកើតមានឡើងព្រោះតែទំនាក់ទំនងដ៏ល្អរវាងអ្នកទាំងពីកាលលោកដឹកនាំនៅក្លឹបតោខៀវ Chelsea ។
ក្លឹប Chelsea កំពុងខិតខំយ៉ាងខ្លាំងក្នុងការការពារខ្សែបម្រើឆ្នើមរូបនេះឲ្យបន្តស្នាក់នៅក្នុងក្របខ័ណ្ឌ Premier League បន្តទៀត ខណៈកៅអីរបស់លោក Julen Lopetegui កំពុងឡើងកម្ដៅយ៉ាងខ្លាំងក្រោយពីដឹកនាំក្រុមចាញ់ជាបន្តបន្ទាប់ក្នុងរយះ ៤ ប្រកួតកន្លងមកនេះបានធ្វើឲ្យម្ចាស់ជើងឯកក្របខ័ណ្ឌ Champion League ៣ សម័យកាលជាប់ៗគ្នានេះធ្លាក់ទៅកាន់លេខរៀងទី ៧ ឯណោះនៅក្នុងតារាង La Liga ដែលជាចំណាត់ថ្នាក់ដ៏អាក្រក់បំផុតក្នុងរយះពេល ១៧ ឆ្នាំកន្លងមកនេះរបស់ក្លឹប ៕
ដោយ៖តារា