ច្បាស់នៅ? ខ្លាកំណាច់ Pepe ចេញមកបញ្ជាក់ពីក្លិបដែល Ronaldo ត្រូវលេងនៅរដូវកាលក្រោយ

60428

អតីតមិត្តរួមក្រុម Real Madrid គឺកីឡាករ Pepe ដែលបានបញ្ជាក់ថា Cristiano Ronaldo ពិតជារីករាយណាស់នៅទីក្រុង Turin ។
ខ្សែប្រយុទ្ធជើងចាស់រូបនេះត្រៀមបញ្ចប់រដូវកាល ២០២០-២១ ជាមួយកំណត់ត្រាទាបបំផុតរបស់ខ្លួន ដោយក្រុមរបស់គាត់ត្រូវធ្លាក់ចេញពីក្របខណ្ឌ Champions League និងប្រឈមបាត់បង់ពានរង្វាន់ក្របខណ្ឌ Serie A ថែមទៀតផង។ ប៉ុន្តែទោះបីជាគាត់មានអាយុ ៣៦ ឆ្នាំក៏ដោយ ក៏គាត់នៅតែបន្តចាប់អារម្មណ៍ជាមួយការរកគ្រាប់របស់គាត់ ហើយខ្សែការពារចាស់វស្សា Pepe ជឿជាក់ថា Ronaldo អាចស្នាក់នៅជាមួយក្លិបយក្សអ៊ីតាលីជាច្រើនឆ្នាំទៀត។
នៅពេលនិយាយនៅពេលសួរថាតើ Ronaldo នឹងពិចារណាការវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់គាត់វិញដែរឬទេ? Pepe បាននិយាយទៅកាន់ Novo ថា៖ “និយាយដោយស្មោះត្រង់ទៅនឹងរបៀបដែលខ្ញុំស្គាល់គាត់ ខ្ញុំមិនដឹងថាតើគាត់នឹងអត់ធ្មត់ចំពោះរបៀបដែលមនុស្សជាច្រើននិយាយអំពីបាល់ទាត់នៅក្នុងប្រទេសព័រទុយហ្កាល់ទេ”។
Pepe បន្តថា៖ “ខ្ញុំគិតថាគាត់សប្បាយចិត្តនៅទូរីន គាត់គឺជាអ្នករកគ្រាប់បាល់នាំមុខគេនៅ Serie A អ្នកដែលរិះគន់គាត់មិនដឹងថាវាលំបាកប៉ុណ្ណាក្នុងការរកគ្រាប់បាល់លើសពី ៣០ គោលក្នុងមួយឆ្នាំទេ។ អ្វីដែល Cristiano អាចធ្វើបានគឺមិនគួរឱ្យជឿ។ ហើយខ្ញុំសង្ឃឹមថា គាត់នឹងស្នាក់នៅទីនោះអស់រយៈពេលជាច្រើនឆ្នាំ ដោយផ្តល់សេចក្តីរីករាយដល់អ្នកស្នេហាវិស័យបាល់ទាត់និងតំណាងប្រទេសព័រទុយហ្កាល់យ៉ាងល្អ ដូចដែលគាត់បានធ្វើកន្លងមក”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី