ឃើញ M.Utd & Real ចង់បានខ្លាំង Arsenal ស្រវ៉េស្រវ៉ាប្រមាញ់តារាវ័យក្មេងបារាំងរូបនេះដែរ

14548

ក្លិបកាំភ្លើងធំ Arsenal បានកំណត់អត្តសញ្ញាណខ្សែបម្រើ Eduardo Camavinga របស់ក្លិប Rennes ជាគោលដៅផ្ទេរកំពូលមួយ។ នេះបើយោងតាមការសែតអេស្ប៉ាញ Marca
កីឡាករបារាំងវ័យ ១៨ ឆ្នាំរូបនេះ បានច្រានចោលនូវឱកាសបន្តកុងត្រាថ្មីនៅទឹកដី Roazhon Park ដែលកាលបរិច្ឆេទផុតកំណត់កិច្ចសន្យាបច្ចុប្បន្នក្នុងឆ្នាំ ២០២២ ខណៈដែលក្រុមកាំភ្លើងធំ Arsenal បានត្រៀមខ្លួនដើម្បីចុះហត្ថលេខាលើ Camavinga នៅរដូវក្តៅខាងមុខនេះ។
ទោះយ៉ាងណា ក្លឹបបិសាចក្រហម Manchester United និង Real Madrid ក៏មានទំនាក់ទំនងជាមួយតារាឆ្នើមវ័យក្មេង Camavinga ដែលត្រូវបានគេរាយការណ៍ថា មានតម្លៃខ្លួនប្រហែល ៤៥ លានផោន (៦២ លានដុល្លារ)៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី