ឃើញធ្វើព្យុះភ្លៀងនៅអង់គ្លេស R.Madrid ប្រាប់ទៅ Arsenal ថា កុំសង្ឃឹមបាន Odegaard អី

12920

Real Madrid មិនចង់លក់ Martin Odegaard ទៅឲ្យ Arsenal នៅរដូវក្តៅនេះទេ នេះបើយោងតាម Marca ។
ត្រូវបានគេលើកឡើងថា ក្រុមកាំភ្លើងធំនឹងព្យាយាមធ្វើឱ្យកិច្ចព្រមព្រៀងខ្ចីជើងរបស់តារាវ័យក្មេងន័រវែសនៅឯកីឡដ្ឋាន Emirates Stadium ជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ ប៉ុន្តែក្រុមស្ដេចស Real Madrid មិនមានផែនការក្នុងការដាក់ឱ្យ Odegaard ចាកចេញនោះទេ។
ជាមួយគ្នានេះ Vinicius Junior, Rodrygo និង Federico Valverde ក៏ត្រូវបានគេដាក់ក្នុងបញ្ជីដែលមិនអាចផ្ទេរបានរួមជាមួយ Odegaard ស្របពេលខ្សែបម្រើឆ្នើមវ័យ ២២ឆ្នាំរូបនេះទទួលបានចំណាប់អារម្មណ៍ខ្លាំងនៅក្នុងក្របខណ្ឌ Premier League ចាប់តាំងពីបានចូលរួមជាមួយ Arsenal កាលពីខែមករា៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី