Benzema ដាច់ចិត្តទម្លាយអំពីការលេងជាមួយមិត្តចាស់ Ronaldo ដែលតម្រូវឱ្យខ្លួនធ្វើបែបនេះ

14067

ថ្លែងនៅ Movistar ក្នុងឆ្នាំ ២០២០ Karim Benzema បាននិយាយថា៖ “នៅ Lyon ខ្ញុំបានលេងតាមរបៀបមួយផ្សេងទៀត។ ឥឡូវនេះខ្ញុំទំនេរនៅលើទីលាន ខ្ញុំចូលចិត្តប៉ះបាល់”។
តារាជើងស៊ុតវ័យ ៣៣ឆ្នាំរបស់ Real Madrid រូបនេះសង្កត់ធ្ងន់ទៀតថា៖ “ជាមួយ Cristiano ខ្ញុំបានផ្លាស់ប្តូរស្ទីលរបស់ខ្ញុំ ខ្ញុំបានលេងឱ្យគាត់។ ខ្ញុំមានអ្នកដែលរកគ្រាប់បាល់របស់ខ្ញុំទ្វេដងឬបីដង ហើយខ្ញុំត្រូវតែសម្របខ្លួន។ ខ្ញុំគិតថាវានឹងមិនធ្វើឱ្យខ្ញុំខាតបង់អ្វីនោះទេ ខ្ញុំគ្រាន់តែត្រូវផ្លាស់ប្តូររបៀបលេងរបស់ខ្ញុំហើយបញ្ជូនវាទៅឱ្យគាត់បន្ថែមទៀត”។
Ronaldo និង Benzema បានចំណាយពេលជាមួយគ្នា ៩ ឆ្នាំនៅឯក្លិប Real Madrid មុនពេលដែលកីឡាករព័រទុយហ្កាល់រូបនេះផ្លាស់មក Juventus នៅឆ្នាំ ២០១៨ ដោយរួមដៃគ្នាលើកពានរង្វាន់កំពូលអឺរ៉ុប Champions League ចំនួន ៣ឆ្នាំជាប់ៗគ្នា។
Cristiano Ronaldo បច្ចុប្បន្នមានវ័យ ៣៦ឆ្នាំរកបាន ៤៥០ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៤៣៨ លើកសម្រាប់ក្រុមស្ដេចស Real Madrid ខណៈ Karim Benzema បានបញ្ចូនបាល់ឱ្យម៉ាស៊ីនរកគ្រាប់រូបនេះបានចំនួន ៤៧ គ្រាប់ផង៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី