ក្រោយលើកពានយប់មិញ មេធំជឿជាក់ថា Messi ជាប់ចិត្តដកមិនរួចពី Barcelona ទេ

16435

លោក Joan Laporta ហាក់ដូចជាមានជំនឿចិត្តខ្ពស់ចំពោះការធានាអនាគតរបស់ Lionel Messi បន្ទាប់ពីទទួលជ័យជម្នះរបស់ Barcelona ក្នុងវគ្គផ្តាច់ព្រ័ត្រ Copa del Rey ។
ប្រធានក្លិបដែលទើបជាប់ឆ្នោតថ្មីៗលោក Joan Laporta បានឈ្នះពានជាលើកដំបូងក្រោមការដឹកនាំរបស់លោក ខណៈម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាលបានស៊ុតចំនួន ២គ្រាប់ម្នាក់ឯង និងក៏ជាការលើកពានជាដំបូងសម្រាប់ Messi ក្នុងនាមជាប្រធានក្រុម ដែល Barcelona បានបំបាក់ក្រុម Athletic Club ក្នុងលទ្ធផល ៤-០ ដើម្បីគ្រងជើងឯកពាន Copa del Rey។
ក្រោយជ័យជម្នះលោក Laporta បានប្រាប់ Telecinco ថា៖ “Leo គឺជាកីឡាករល្អបំផុតនៅលើពិភពលោក។ គាត់ជាប់ចិត្តនឹងក្លឹបនេះណាស់។ ខ្ញុំជឿជាក់ថាគាត់ចង់ស្នាក់នៅ ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់យើងដើម្បីឱ្យគាត់នៅ។ ថ្ងៃនេះយើងឃើញថា គាត់ត្រូវបានហ៊ុំព័ទ្ធដោយក្រុមដ៏អស្ចារ្យមួយ។ ពួកគេលេងបាល់ទាត់បានល្អណាស់”៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី