Real Madrid ងាកមកចង់បាន Sterling ពី Man City ប្រហែលអាចយកទៅជំនួស Hazard

37895

Real Madrid ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើម Raheem Sterling របស់ក្រុម Manchester City ខណៈភាពលេចធ្លោរបស់ Phil Foden សម្រាប់ក្រុមលោក Pep Guardiola ហាក់ដូចជាធ្វើឱ្យ Sterling មិនសូវសំខាន់ដូចពេលមុន។ នេះបើយោងតាមការសែត Daily Star
Sterling ត្រូវបានគេរាយការណ៍ថា នៅតែមានភាពសប្បាយរីករាយនៅក្លិបបច្ចុប្បន្នរបស់គាត់ ដោយជួយ Man City ឈរនៅកំពូលតារាងនៃក្របខណ្ឌ Premier League ហើយនៅតែស្ថិតក្នុងការប្រជែងដណ្តើមពានរង្វាន់ Champions League ។ កីឡាករអន្តរជាតិអង់គ្លេសរូបនេះនៅតែបង្ហាញទម្រង់លេងល្អ ដែលរួមចំណែកដល់គ្រាប់បាល់នៅលីគចំនួន ១៥ នៅឆ្នាំនេះ ហើយគាត់បានលេងសម្រាប់ជម្រើសជាតិអង់គ្លេសក្នុងអាជីពទាំងមូលរបស់គាត់។
ជាមួយទម្រង់លេងបែបនេះ នោះជាក់ស្តែងណាស់ដែលក្រុម Real Madrid មើលឃើញថា Sterling គឺជាតារាឆ្នើមសម្រាប់ក្រុមរបស់ខ្លួន ដើម្បីយកទៅពង្រីកក្រុមដែលលោក Zidane ត្រូវការអ្នកបញ្ចប់ទីកំពូលបន្ថែមទៀត។ ស្របពេល Sterling ត្រូវបានផ្សាភ្ជាប់ជាមួយ Real Madrid អស់រយៈពេលជាយូរមកហើយ ខណៈពេលនេះក្រុមស្ដេចសបង្ហាញចំណាប់អារម្មណ៍ជាថ្មី៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី