ផ្លូវការ៖ ពានរង្វាន់ថ្មីស្រឡាងប្រចាំទ្វីបអឺរ៉ុប European Super League បានចាប់កំណើតហើយ

21171

ពានរង្វាន់ថ្មីស្រឡាងប្រចាំទ្វីបអឺរ៉ុប European Super League បានចាប់កំណើតជាផ្លូវការហើយ។
បើយោងតាមការចុះផ្សាយរបស់ការសែតអេស្ប៉ាញ The Marca បានបញ្ជាក់ជាផ្លូវការថា ពានរង្វាន់ថ្មីមួយរបស់ទ្វីបអឺរ៉ុបត្រូវបានបង្កើតឡើងហើយដែលមានឈ្មោះថា European Super League។ មេធំ Real Madrid លោក Florentino Perez នឹងក្លាយជាប្រធានដំបូងនៃ Super League ដែលមានក្លិបធំៗដូចជា Real Madrid, Barcelona, Atletico Madrid, AC Milan, Arsenal, Chelsea, Inter, Juventus, Liverpool, Manchester City, Manchester United និង Tottenham ជាសមាជិកស្ថាបនិក។
ហើយបើយោងតាមប្រភពខាងលើបានឱ្យដឹងទៀតថា មានក្លិបចំនួន ៣ ផ្សេងទៀតត្រូវបានគេនិយាយថា បានត្រៀមខ្លួនចូលរួមផងដែរ មុនពេលបើករដូវកាលប្រកួតប្រជែងជាផ្លូវការ ខណៈក្លិបមកពីប្រទេសបារាំង និងអាល្លឺម៉ង់ មិនទាន់មានឈ្មោះចូលរួមនៅឡើយនោះទេ៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី