Juventus នៅតែសង្ឃឹមយ៉ាងពេញទំហឹងថាអាចនាំយក Pogba និង Marcelo បាននៅខែមករានេះ

8850
  • ក្លឹបសេះបង្កង់ Juventus នឹងបន្តការខិតខំប្រឹងប្រែងរបស់ពួកគេចំពោះការនាំយកខ្សែបម្រើ Paul Pogba ពីក្លឹបបីសាចក្រហម Manchester United និងខ្សែការពារ Marcelo របស់ក្លឹបអធិរាជស Real Madrid នេះបើយោងតាមការអះអាងរបស់ការសែត Tuttosport ។

    Image result for Paul Pogba

    ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A មួយនេះកំពុងតែសង្ឃឹមថានឹងបន្តបន្ថែមកីឡាករឆ្នើមៗបន្ថែមទៀតនៅក្នុងក្រុមរបស់ពួកគេ ក្រោយពីបានចុះហត្ថលេខាជាមួយកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ហើយតារាឆ្នើមរបស់ក្លឹប Manchester United សញ្ជាតិបារាំងរូបនេះគឺជាជម្រើសដ៏ល្អបំផុតមួយនៅក្នុងទីផ្សាដោះដូរកីឡាករបើកខាងមុខនេះ ។

    Related image

    Juventus អាចនឹងមានភាគរយខ្ពស់ក្នុងការចរចារជាមួយក្រុមបីសាចក្រហមក្នុងការនាំយក Pogba ខណៈដែលក្លឹប Manchester United និង Manchester City កំពុងបង្ហាញចំណាប់អារម្មណ៍លើខ្សែការពារសញ្ជាតិប្រេស៊ីល Alex Sandro ហើយក្លឹបយក្សអ៊ីតាលីមួយនេះក៏កំពុងពិចារណាឱ្យរូបគេចាកចេញផងដែរ ។

    Image result for Alex Sandro

    ក្រុមរបស់លោក Massimiliano Allegri ក៏នៅតែសម្លឹងឃើញអតីតមិត្តរួមនៅក្រុម Real Madrid របស់ Cristiano Ronaldo ខ្សែការពារឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីល Marcelo ដែលត្រូវបានគេនិយាយថាចង់ចាកចេញពីក្របខ័ណ្ឌ La Liga ទៅជួបជុំជាមួយ Ronaldo វិញផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី