បែកធ្លាយប្រទះឃើញឪពុក Messi នៅទីក្រុងបាសេឡូណា ប្រហែលទៅចរចាកុងត្រាថ្មី Messi

16694

លោក Jorge Messi ដែលត្រូវជាឪពុកនិងភ្នាក់ងាររបស់ Leo Messi ត្រូវបានគេប្រទះឃើញនៅក្នុងទីក្រុងបាសេឡូណាកាលពីថ្ងៃអាទិត្យទី ១៨ ខែមេសា ខណៈដែលលោកបានមើលក្រុម Barcelona B ទទួលជ័យជម្នះលើក្រុម Villarreal B នៅឯពហុកីឡដ្ឋាន Johan Cruyff ។ នេះបើយោងតាមរបាយការណ៍របស់ការសែត Mundo Deportivo ។
គេនិយាយថា លោកមានគម្រោងជួបជាមួយក្រុម Barcelona ដើម្បីជជែកពីការបន្តកុងត្រារបស់ Messi ដោយកិច្ចសន្យាបច្ចុប្បន្នរបស់ម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាលនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្លិបយក្សអេស្ប៉ាញមួយនេះត្រូវបានគេរាយការណ៍ថា កំពុងរង់ចាំឪពុក Messi មកដល់ Catalonia ដូច្នេះពួកគេអាចឈានដល់ដំណាក់កាលចុងក្រោយនៃការចរចាលើកិច្ចសន្យារបស់តារាជើងស៊ុតអាហ្សង់ទីនរូបនេះ។
ទន្ទឹមនឹងនេះដែរ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ បានលេង ៤០ ប្រកួតឱ្យ Barcelona ក្នុងរដូវកាល២០២០/២០២១នេះ ដោយស៊ុតបញ្ចូលទីបានចំនួន ៣១ គ្រាប់ និងបញ្ចូនបាល់បាន ១៣ ដង នេះបើយោងតាម Transfermarkt ៕ ដោយ៖ វិទូ

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី