ស្អប់ពូដូមេស! ទៅស្គាល់កីឡាករ ៧រូបដែលស្អប់ Cristiano Ronaldo បំផុត ឃើញមុខចង់តែ…

118888

នៅពេលអ្នកជាអត្តពលិកម្នាក់ដែលទទួលបានជោគជ័យបំផុតគ្រប់ពេល អ្នកក៏នឹងមានអ្នកស្អប់ខ្ពើមមិនតិចដែរ ហើយ Cristiano Ronaldo ប្រាកដណាស់ថា គឺជាម្នាក់ដែលមានអ្នកស្អប់ច្រើនបំផុត។ ថ្ងៃគេហទំព័រ MerlPlus សូមបង្ហាញកីឡាករបាល់ទាត់ចំនួន ៧រូបនេះ ដែលស្អប់ម្ចាស់ពាន Ballon D’or ៥សម័យកាលបំផុត ដែលដកស្រង់ចេញពីសារព័ត៌មាន Tribuna.com។ ១-កីឡាករ Gerard Pique Gerard Pique និង Cristiano Ronaldo មិនចូលចិត្តគ្នាទៅវិញទៅមកដោយសារការប្រកួតប្រជែង El Clasico ។ ហើយអ្នកទាំងពីរតែងតែបោះសម្ដីគ្នាទៅវិញទៅមកតាមសារព័ត៌មានរហូតដល់ Ronaldo ចេញទៅ Juventus។
២-កីឡាករ Koke ខ្សែបម្រើកណ្តាល Atletico Madrid គឺ Koke បានធ្វើការចំអកមើលងាយលើកំពូលតារាឆ្នើមព័រទុយហ្កាល់ បន្ទាប់ពីជ័យជម្នះ ៣-០ របស់ Real Madrid នៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ ២០១៦ ។ តាមរយៈ Cadena Cope ខ្សែបម្រើ Koke បាននិយាយដាក់ Ronaldo ថា៖ “f **** t” ថែមទៀតផង។
៣-លោក Alejandro Moreno កីឡាករបាល់ទាត់វេណេស៊ុយអេឡាដែលបានចូលនិវត្តន៍ និងជាអ្នកវិភាគនៅ ESPNFC បច្ចុប្បន្ន គឺលោក Alejandro Moreno ត្រូវបានគេស្គាល់ថា តែងតែវាយប្រហារលើ Cristiano Ronaldo រាល់ពេល។ Moreno ធ្លាប់និយាយធ្ងន់ៗថា៖ “Ronaldo មិនល្អគ្រប់គ្រាន់សម្រាប់ការប្រកួតធំៗទេ” ។
៤-លោក Pep Guardiola ក្នុងការប្រកួតមួយ នៅពេលដែល Ronaldo ទៅរើបាល់សម្រាប់បោះ លោក Guardiola បានបោះបាល់នោះចេញ ហើយនៅពេលនោះតារាព័រទុយហ្កាល់ ក៏បានប៉ះទង្គិចជាមួយ Guardiola តែម្ដង។
៥-លោក Xavi Xavi ធ្លាប់បាននិយាយថា Ronaldo មិនមានភាពវៃឆ្លាតដូច Messi ទេ។ ហើយពួកគេតែងតែប៉ះគ្នាអំឡុងពេល Xavi លេងនៅ Barcelona។
៦-លោក Sepp Blatter Blatter ធ្លាប់បាននិយាយថា៖ “ Messi ជាក្មេងប្រុសល្អ ដែលឪពុកនិងម្តាយគ្រប់រូបតែងតែចង់បាននៅផ្ទះ។ តាមពិតគាត់ជាមនុស្សល្អ គាត់លឿនណាស់ ហើយគាត់មិនពូកែនិយាយទេ គាត់ពូកែរាំណាស់ គាត់ជាមនុស្សល្អ ហើយពិតជាល្អណាស់។ ម្នាក់ទៀត (Ronaldo) គឺដូចជាមេបញ្ជាការម្នាក់លើទីលាន…Yeah នោះហើយ។ ម្នាក់ត្រូវចំណាយច្រើនសម្រាប់ជាងកាត់សក់ជាងម្នាក់ទៀត ប៉ុន្តែវាមិនសំខាន់ទេ។ ខ្ញុំមិនអាចនិយាយថាអ្នកណាល្អជាងគេទេ។ បញ្ជីឈ្មោះ (Ballon D’Or) នឹងត្រូវបានផ្សព្វផ្សាយ ហើយបន្ទាប់មកសាធារណជននឹងធ្វើការជ្រើសរើស។ ខ្ញុំចូលចិត្តពួកគេទាំងពីរ ប៉ុន្តែខ្ញុំចូលចិត្ត Messi ជាង”។
៧-កីឡាករ Lionel Messi អ្នកទាំងពីរត្រូវគេដឹងថា ជាសត្រូវស្លាប់រស់នឹងគ្នា ដែលប្រជែងគ្នាទាំងពានជាមួយក្លិប និងបុគ្គល។ អ្នកនិពន្ធម្នាក់ ពោលលោក Guillem Balague បានបង្ហើបថា Ronaldo ហៅ Messi ថា Motherf***** នៅពីក្រោយខ្នង ហើយកីឡាករ Real Madrid ណាម្នាក់ដែលទទួលស្គាល់ Messi គាត់នឹងហៅជេគេថា Motherf*****។ តែ CR7 បានបដិសេធការចោទប្រកាន់នេះដោយបញ្ជាក់ថា៖ “ខ្ញុំមានការគោរពខ្ពស់បំផុតចំពោះមិត្តរួមអាជីពរបស់ខ្ញុំទាំងអស់ ហើយ Messi ប្រាកដណាស់មិនមានករណីនោះទេ”។ ប៉ុន្តែយើងមិនប្រាកដថាគាត់មិននិយាយនោះទេ ខណៈ Messi ក៏ប្រហែលមិនសប្បាយចំពោះរឿងនេះដែរ ព្រោះគាត់និយាយតិចតួចបំផុតអំពី Ronaldo៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី