
Juventus បានទទួលជ័យជម្នះលើក្លឹបបីសាចក្រហម Manchester United ក្នុងលទ្ធផល ១-០ នៅក្នុងកីឡាដ្ឋាន Old Trafford ។ លោក Jose Mourinho បានសារភាពថាក្លឹប Juventus គឺជាក្លឹបកំពូលនៅក្នុងទ្វីបអឺរ៉ុបនាពេលបច្ចុប្បន្ន ។ ហើយគាត់ក៏បានសរសើរខ្សែការពារ Bonucci និង Chiellini យ៉ាងខ្លាំងសម្រាប់ការបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យរបស់ពួកគេផងដែរ ។
លោក Jose Mourinho បាននិយាយទៅកាន់អ្នកសារព័ត៌មានក្រោយពីការបរាជ័យក្នុងផ្ទះរបស់ខ្លួនលទ្ធផល ១-០ ថា៖ “យើងបានលេងទល់នឹងក្លឹបធំបំផុតមួយដើម្បីឈ្នះពានរង្វាន់ Champions League ហើយយើងបានធ្វើវាបាន ។ Bonucci និង Chiellini អាចផ្តល់វគ្គហ្វឹកហាត់ខ្លះអំពីរបៀបធ្វើជាខ្សែការពារ ។ Juventus ជាម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ៧ ឆ្នាំជាប់គ្នា ហើយមិនសប្បាយចិត្តនឹងអ្វីដែលពួកគេមាន ។ ពួកគេចង់បានច្រើនជាងនេះ ។ ពួកគេមាន Barzagli, Chiellini, Rugani ។ ពួកគេចង់បានច្រើនជាងនេះ “។
គ្រូបង្វឹកវ័យ ៥៥ ឆ្នាំរូបនេះបានយល់ស្របថាការវិនិយោគបន្ថែមទៀតគឺជាការចាំបាច់ប្រសិនបើបីសាចក្រហម Manchester United ចង់ឈានដល់កម្រិតកំពូល ដោយលោកនិយាយថា ៖ ” កម្រិត Real Madrid? កម្រិត Juventus? កម្រិតក្រុម Man City? វាមិនងាយស្រួលនោះទេ “។
ការសរសើរចំពោះ Chiellini មិនគួរត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំងនោះទេ ខណៈលោក Mourinho តែងតែត្រូវបានគេស្គាល់ថាជាអ្នកគាំទ្ររបស់ខ្សែការពាររូបនេះដោយសារតែការបញ្ចេញមតិមួយចំនួន ។ ដូច្នេះការសរសើររបស់គាត់ត្រូវបានគេសំដៅទៅលើខ្សែការពារ Giorgio Chiellini ដែលទើបតែបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Turin ជាមួយនឹងថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ៕
ដោយ៖តារា