Barcelona បញ្ជាក់ថា ពួកគេនឹងចូលរួមប្រកួតប្រជែងពានរង្វាន់ថ្មី Super League ជាផ្លូវការ!

16620

សេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លិប Barcelona បានបញ្ជាក់ថា ពួកគេស្ថិតក្នុងចំណោមក្លឹបស្ថាបនិកនៃពានរង្វាន់ European Super League ដែលជាពានថ្មីស្រឡាងសម្រាប់ទ្វីបអឺរ៉ុប។
ក្លិប Barcelona បានប្រកាសថា៖ “FC Barcelona ប្រកាសថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបបាល់ទាត់ធំៗចំនួន ១១ ផ្សេងទៀតនៅអឺរ៉ុប ដើម្បីបង្កើតការប្រកួតប្រជែងថ្មីគឺ Super League ដែលនឹងត្រូវបានគ្រប់គ្រងដោយក្លឹបស្ថាបនិករបស់ខ្លួន ហើយមានគោលបំណងដើម្បីក្លាយជាការប្រកួតកីឡាដ៏ល្អបំផុតនៅកម្រិតក្លឹបនៅលើពិភពលោក”។
របាយការណ៍បន្ថែមថា៖ “ក្លឹបស្ថាបនិកសង្ឃឹមថានឹងជួបពិភាក្សាជាមួយ UEFA និង FIFA នាពេលឆាប់ៗនេះ ដើម្បីស្វែងរកដំណោះស្រាយល្អបំផុតសម្រាប់ Super League និងសម្រាប់បាល់ទាត់ពិភពលោកទាំងមូល”។
ជាការកត់សម្គាល់ប្រធានក្លឹប Real Madrid លោក Florentino Perez នឹងក្លាយជាប្រធាននៃពានរង្វាន់ថ្មីនេះ។ លោក Andrea Agnelli (ប្រធានក្លិប Juventus) និង Joel Glazer (សហប្រធានក្លឹប Man United) គឺធ្វើជាអនុប្រធាន។ កន្លងមក UEFA និងសមាគមកីឡាបាល់ទាត់អង់គ្លេស អេស្បាញ និងអ៊ីតាលី បានចេញសេចក្ដីជូនដំណឹងមួយដោយបញ្ជាក់ថា ក្លឹបដែលយល់ព្រមចូលរួមក្នុងពានរង្វាន់ European Super League នឹងត្រូវហាមឃាត់មិនឱ្យចូលរួមប្រកួតលីគទៀតនោះឡើយ៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី