Rio ប្រតិកម្មខ្លាំងៗចំពោះ Man Utd ដែលរួមដៃបង្កើតពានថ្មីអឺរ៉ុប ថាជាសង្គ្រាមបាល់ទាត់

17767

Rio Ferdinand បានសារភាពថា មានការខ្មាស់អៀនចំពោះការចូលរួមរបស់ក្រុមបិសាចក្រហម Manchester United ក្នុងផែនការបង្កើតពានអ៊ឺរ៉ុបថ្មី Super League ដែលគាត់ពិពណ៌នាថាជាការប្រកាសអំពីសង្គ្រាមបាល់ទាត់។
Manchester United បានឯកភាពលើពានថ្មីនៃទ្វីបអឺរ៉ុប ដែលត្រូវបានបង្កើតឡើងដើម្បីជំនួសជើងឯក Champions League ដែលសហស្ថាបនិកក្លិបមកពីអង់គ្លេសរួមមាន Arsenal, Chelsea, Liverpool, Manchester City និង Tottenham ទោះបីមានការប្រឆាំងយ៉ាងខ្លាំងពីស្ថាប័នគ្រប់គ្រងបាល់ទាត់កំពូលៗ និងក្រុមអ្នកគាំទ្រក៏ដោយ។
Ferdinand បានប្រាប់ BT Sport ថា៖ “១០០% ខ្ញុំគិតថាក្រុមដែលបែកគ្នានេះគឺជាសង្រ្គាមលើបាល់ទាត់។ វាជាភាពអាម៉ាស់មួយ។ វាគួរឱ្យអាម៉ាស់ណាស់។ ហើយវាប្រឆាំងនឹងអ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងបាល់ទាត់”។
វីរបុរសបិសាចក្រហមរូបនេះសង្កត់ធ្ងន់ថា៖ “មិនមានការគិតគូរពីប្រវត្តិសាស្រ្តទេសម្រាប់មនុស្សនៅផ្នែកផ្សេងៗគ្នា ក្រុមកំពូលៗពួកគេព្យាយាមបំបែកចេញពីគេ។ វាជាភាពអាម៉ាស់មួយខ្ញុំមិនអាចជឿវាបានទេ។ តើពួកគេមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងបរិយាកាសដែលយើងមាននាពេលបច្ចុប្បន្ននេះ ជាមួយនឹងជំងឺរាតត្បាតនៅជុំវិញពិភពលោកទេ?”៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី