ញាក់សាច់! ក្លិបដែលចូលរួមលេងពានថ្មីអឺរ៉ុប នឹងទទួលបានប្រាក់ច្រើនជាងលេងនៅ UCL រាប់សិបដង

17138

ធនាគារវិនិយោគអាមេរិច JP Morgan បានបញ្ជាក់ថា ពួកគេកំពុងផ្តល់ហិរញ្ញប្បទានដល់ពានរង្វាន់ European Super League នេះបើយោងតាមការសែត BBC ។
គេជឿជាក់ថា ធនាគារនេះនឹងផ្គត់ផ្គង់ហិរញ្ញប្បទានបំណុលរហូតដល់ទៅ ៦ ពាន់លានដុល្លារសម្រាប់ពានទើបនឹងបង្កើត Super League ។ សមាជិកស្ថាបនិកនីមួយៗក្នុងចំណោមសមាជិកទាំង ១២ នឹងទទួលបានប្រាក់ចន្លោះពី ១០០ លានទៅ ៣៥០លានអឺរ៉ូសម្រាប់ការយល់ព្រមចូលរួមប្រកួតប្រជែងពានរង្វាន់ថ្មីនេះ។ នោះមានន័យថា ហង្សក្រហម Liverpool អាចទទួលបានប្រាក់ដ៏ច្រើនសម្រាប់ការចូលរួមរបស់ពួកគេ។
លោក John Henry ម្ចាស់ក្លឹប Liverpool ត្រូវបានតែងតាំងកាលពីម្សិលមិញជាសមាជិកម្នាក់នៃអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្របខណ្ឌ Super League ។ វាត្រូវបានគេរំពឹងថា ក្លឹបអាចរកប្រាក់បាន ២០០ លានអឺរ៉ូក្នុងមួយឆ្នាំសម្រាប់ការចូលរួមក្នុងក្របខណ្ឌ Super League ដែលផ្ទុយពីចំនួន ៦០-៧០លានអឺរ៉ូដែលពួកគេរកបានប្រចាំឆ្នាំពីក្របខណ្ឌ Champions League ។
ទោះបីជាយ៉ាងណា ក្រុមជើងឯកអង់គ្លេសហង្សក្រហម Liverpool របស់លោក Jurgen Klopp ក៏ប្រឈមនឹងហានិភ័យដែលត្រូវបានហាមឃាត់ចូលរួមប្រកួតទាំងពីរក្របខណ្ឌ UEFA, Premier League ហើយក្របខណ្ឌកំពូល FIFA ក៏បានថ្កោលទោសគំនិតបង្កើយពាន Super League នេះផងដែរ៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី