ក្ដៅៗ! លោក Jose Mourinho ត្រូវបានក្លិបមាន់ខ្នាយមាស Spurs បណ្ដេញចេញពីតំណែងហើយ

25574

លោក Jose Mourinho ត្រូវបានក្រុមមាន់ខ្នាយមាស Tottenham Hotspur បណ្តេញចេញហើយ។ នេះបើតាមបញ្ជាក់របស់ក្លិបផ្ទាល់ ដែលចុះផ្សាយដោយ Tribuna.com។
Tottenham មិនដែលឈ្នះសោះក្នុង ៣ ប្រកួតចុងក្រោយនៃលីគកំពូលអង់គ្លេស និងឈ្នះតែ ១ ប៉ុណ្ណោះក្នុងចំណោម ៦ ប្រកួតចុងក្រោយរបស់ពួកគេ។ លោក Jose បានកាន់កាប់ក្លិបនេះក្នុងនាមជាអ្នកចាត់ការនៅខែវិច្ឆិកាឆ្នាំ ២០១៩ ហើយទទួលបានចំណាត់ថ្នាក់ទី ៦ កាលពីរដូវកាលមុន។
បន្ទាប់ពីចំណាយប្រាក់យ៉ាងច្រើននៅរដូវក្តៅ លោក Jose មិនអាចជួយពួកគេឱ្យប្រកួតប្រជែងនៅក្នុងក្របខណ្ឌ Premier League បានទេ ខណៈដែល Spurs ស្ថិតនៅចំណាត់ថ្នាក់ទី ៧ ដោយមាន ៥ ពិន្ទុនៅពីក្រោយក្រុមលេខ៤ ។
អតីតគ្រូ Real Madrid បានរងនូវការបរាជ័យចុងក្រោយរបស់គាត់ក្នុងនាមជាគ្រូបង្វឹករបស់ Spurs ក្រោមស្នាដៃក្រុមចាស់ Man United នាពេលថ្មីៗនេះ នៅពេលដែលក្រុមបិសាចក្រហមបានយកឈ្នះដោយលទ្ធផល ៣-១ ដែលសម្រេចឱ្យក្លិបបណ្ដេញលោកចេញតែម្ដង៕ ដោយ៖ វិទូ

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី