មេធំ UEFA ព្រមានថា កីឡាករណាហ៊ានលេងនៅពានថ្មី នឹងមិនឱ្យលេងនៅអឺរ៉ូ និង World Cup

13882

លោក Aleksander Ceferin ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប ហៅកាន់ UEFA បានបញ្ជាក់ថា កីឡាករណាហ៊ានលេងនៅក្នុងក្របខណ្ឌថ្មី Super League នឹងមិនអនុញ្ញាតឱ្យលេងនៅព្រឹត្តិការណ៍អឺរ៉ូ និង World Cup នោះទេ។
ប្រធាន UEFA លោក Ceferin បានប្រាប់សារព័ត៌មានថា៖ “កីឡាករទាំងអស់ដែលលេងក្នុងក្របខណ្ឌ Super League នឹងត្រូវបានហាមឃាត់មិនឱ្យលេងនៅអឺរ៉ូនិងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកទេ។ ពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យលេងសម្រាប់ក្រុមជម្រើសជាតិរបស់ពួកគេឡើយ”។
លោក Ceferin ក៏បានកត់សម្គាល់ផងដែរថា ពួកគេនឹងមិនអាចលេងនៅអឺរ៉ូ ២០២០ នាពេលខាងមុខនេះទេ។ ថ្មីៗនេះត្រូវបានគេប្រកាសថា ពានរង្វាន់ Super League ត្រូវបានបង្កើតឡើងដោយក្លឹបធំៗ ចំនួន ១២ នៅអឺរ៉ុបរួមទាំងក្រុម Barcelona ផងដែរ។ UEFA និង FIFA កំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីប្រឆាំងនូវការប្រកួតប្រជែងថ្មីនេះ៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី