ក្លិបផ្សំគំនិតបង្កើតពានអឺរ៉ុបថ្មីដូចជា Real, Man Utd ប្រឈមទណ្ឌកម្មធ្ងន់ធ្ងរ តែតម្រូវឱ្យ…

12254

៥ក្រុមក្នុងចំណោម ៨ក្រុមនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃក្របខណ្ឌ Champions League និង Europa League រដូវកាលនេះ គឺជាផ្នែកមួយនៃក្រុមដែលរួមដៃបង្កើតពានរង្វាន់ European Super League ។
Real Madrid, Chelsea, Manchester City, Arsenal និង Manchester United សុទ្ធតែចូលរួមក្នុងគម្រោងផ្តាច់ខ្លួនដែលអាចជាជម្រើសជំនួសការប្រកួតរបស់ក្របខណ្ឌ UEFA របស់អឺរ៉ុប។ UEFA បានគំរាមនឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់ក្លឹបទាំងនេះលើសកម្មភាពរបស់ពួកគេ ប៉ុន្តែការប្រកួតប្រជែងរបស់ពួកគេត្រូវបានគេរំពឹងថា នឹងត្រូវបានបញ្ចប់ដូចដែលបានគ្រោងទុកយុទ្ធនាការនេះ។
ជាលទ្ធផល Real Madrid, Chelsea និង Manchester City នឹងត្រូវអនុញ្ញាតឱ្យលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ Champions League ស្របពេល Arsenal និង Manchester United ក៏អាចធ្វើបានដូចគ្នានៅ Europa League ផងដែរ ពោលគឺមិនទាន់ដាក់ទណ្ឌកម្មលើពួកគេនៅឡើយនោះទេ៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី