តា Perez៖ យើងបង្កើតពាន European Super League ឡើង ដើម្បីជួយសង្គ្រោះបាល់ទាត់

15880

លោក Florentino Perez បានធ្វើការការពារដោយឥតលាក់លៀមចំពោះការបង្កើតពានរង្វាន់ European Super League ដែលត្រូវបានប្រកាសកាលពីថ្ងៃអាទិត្យ។
ប្រធានក្លិបអធិរាជស Real Madrid លោក Florentino Perez គឺជាប្រធានដំបូងគេនៃការប្រកួតប្រជែងថ្មីនេះ ដែលបានទទួលការរិះគន់ពីគ្រប់ភាគីរួមទាំង UEFA និង FIFA ចាប់តាំងពីមានការបញ្ជាក់បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យនៃការដាក់ឱ្យដំណើរពានរង្វាន់ថ្មីស្រឡាងនេះ។
លោក Perez បាននិយាយនៅលើ El Chiringuito ថា៖ “UEFA បានធ្វើការក្នុងទម្រង់មួយផ្សេងទៀតដែលដំបូងខ្ញុំមិនយល់ពីវា ហើយទី ២ វាមិនបានបង្កើតប្រាក់ចំណូលចាំបាច់ដើម្បីជួយសន្សំដល់បាល់ទាត់ទេ”។
ប្រធាន ESL ខាងលើបញ្ជាក់ទៀតថា៖ “នៅពេលខ្ញុំនិយាយថាជួយសន្សំបាល់ទាត់ ខ្ញុំចង់ជួយសន្សំដល់អ្នករាល់គ្នា ដូច្នេះ ២០ ឆ្នាំក្រោយយ៉ាងហោចណាស់យើងអាចរស់នៅដោយសុខសាន្ត។ ស្ថានភាពគឺពិបាកណាស់។ យើងជឿជាក់ថាទ្រង់ទ្រាយនេះអាចជួយសន្សំដល់បាល់ទាត់ ដូចកាលពាន European Cup ដែលបានជួយសន្សំដល់បាល់ទាត់ក្នុងទសវត្សទី ៥០ ដែរ”៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី