អ្នកជំនាញផ្នែកច្បាប់ម្នាក់ ព្រមាន UEFA ថា កុំចង់ប្ដឹង Super League អី ប្ដឹងមិនឈ្នះទេ

14474

ប្រសិនបើ UEFA សម្រេចចិត្តប្ដឹងក្របខណ្ឌ European Super League ដើម្បីបញ្ឈប់ដំណើរការការប្រកួតពានថ្មីនេះកុំឱ្យទៅមុខទៀត ប៉ុន្តែអ្នកជំនាញច្បាប់លោក Mark Orth បានព្រមានថាវានឹងបរាជ័យ។
UEFA បានចោទប្រកាន់ថា ក្លិបដែលចូលរួម Super League នឹងត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រកួតប្រជែងនៅអឺរ៉ុបទេ ខណៈដែលកីឡាករសម្រាប់ក្លិបទាំងនោះក៏មិនអាចចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់អន្ដរជាតិដូចជា UEFA European Championship ខណៈដែល FIFA បាននិយាយដូចគ្នាទាក់ទងនឹងការប្រកួតបាល់ទាត់ពិភពលោក។
លោក Orth អ្នកជំនាញផ្នែកច្បាប់បានប្រាប់ Daily Mail ថា៖ “ខ្ញុំមានយោបល់ពួកគេ (ក្រុមនៅ Super League) មានករណីរឹងមាំ។ តុលាការគឺជាផ្លូវត្រូវទៅ។ ពួកគេមានឱកាសឈ្នះឈ្នះ។ មានចក្ខុវិស័យល្អសម្រាប់ការចាប់ផ្តើមនៃ Super League និងក្លឹបដែលចូលរួម”៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី