មេធំ Juve ចោទសួរអ្នករិះគន់ថា ចង់ឃើញក្លិបក្ស័យធន ឬចង់បានតែការសប្បាយខ្លួនឯង?

15362

អ្នកគាំទ្រភាគច្រើននៅទូទាំងពិភពលោកគឺយល់ស្របឱ្យបង្កើតពានរង្វាន់អឺរ៉ុបថ្មីនេះ ហើយប្រធានក្លឹបសេះបង្កង់ Juventus ពន្យល់ពីហេតុផលនៅពីក្រោយនៃការបង្កើតពាន European Super League។
ប្រធានក្លិប Juventus និងជាអនុប្រធាន Super League លោក Andrea Agnelli បានបកស្រាយថា៖ “ប្រសិនបើយើងក្រឡេកមើលការស្រាវជ្រាវ យើងអាចនិយាយបានថាអ្នកគាំទ្រមួយភាគបីនៅទូទាំងពិភពលោកដើរតាមយ៉ាងហោចណាស់ក្លឹបចំនួនពីរ។ ហើយវាខុសគ្នាឆ្ងាយពីប៉ុន្មានឆ្នាំមុននេះ” ។
មហាសេដ្ឋីរូបនេះសង្កត់ធ្ងន់ទៀតថា៖ “១០ ភាគរយនៃអ្នកគាំទ្រធ្វើតាមកីឡាករមិនមែនក្លឹបទេ។ ២/៣ ដើរតាមបាល់ទាត់ច្រើនជាងមុនសម្រាប់ការភ័យខ្លាចសម័យទំនើប៖ ការភ័យខ្លាចបាត់បង់ក្លិប។ ការភ័យខ្លាចបាត់បង់ក្លិប ឬគ្រាន់តែដោយសារតែពួកគេចូលចិត្តព្រឹត្តិការណ៍ធំៗ”។
ទាំង Juventus, Barcelona គឺជាសមាជិកក្នុងចំណោមសមាជិកស្ថាបនិកទាំង ១២ នៃក្របខណ្ឌកំពូលអឺរ៉ុបថ្មី Super League។ ទោះយ៉ាងណាគេនៅមិនទាន់ច្បាស់ថា តើគម្រោងនេះនឹងមើលឃើញពន្លឺថ្ងៃដែរឬទេ បើគ្រាន់តែប្រកាសភ្លាមមានមតិរិះគន់ជាហូហែរ ជាពិសេសទណ្ឌកម្មពី UEFA និង FIFA ដែលបានគម្រាមកំហែងប្រឆាំងនឹងក្លិប និងកីឡាករណាដែលចូលរួមប្រកួតពានរង្វាន់នេះ៕ ដោយ៖ វិទូ

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី