Marcelo ៖ អ្នកកាសែតទាំងអស់កំពុងព្យាយាមធ្វើឱ្យយើងឈឺចាប់ ពួកគេកំពុងធ្វើបាបយើង

37451
  • Marcelo បានស្តីបន្ទោសចំពោះពាក្យចរចាអារ៉ាមនៅលើប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការចុះផ្សាយអំពីវិបត្តិនៅឯក្លិប Real Madrid បន្ទាប់ពីការចាប់ផ្តើមដ៏យឺតយ៉ាវក្រោមការដឹកនាំរបស់លោក Julen Lopetegui ។

    Image result for Marcelo

    អនាគតរបស់លោក Lopetegui ក្នុងទីក្រុងម៉ាឌ្រីដបានរងការរិះគន់យ៉ាងខ្លាំងក្រោយពីបរាជ័យការប្រកួតចំនួន ៥ លើកជាប់ៗគ្នា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Real Madrid បានស្វែងរកជ័យជំនះមកវិញក្នុងការទទួលជ័យជម្នះ ២-១ លើក្រុម Viktoria Plzen កាលពីយប់មិញនេះ ។ Real Madrid កំពុងឈរនៅលើកំពូលតារាងជាមួយនឹងក្លឹប AS Roma នៃពូល G បន្ទាប់ពីទទួលជ័យជម្នះកាលពីយប់មិញនេះ ប៉ុន្តែកំពុងឈរនៅលេខរៀងទី ៧ នៃក្របខ័ណ្ឌ La Liga ចាញ់ក្រុមកំពូលតារាង Barcelona ចំនួន ៤ ពិន្ទុ ។

    Related image

    Marcelo ដែលបានស៊ុតបញ្ចូលទីក្នុងជ័យជំនះកាលពីយប់មិញនេះបាននិយាយថា៖ “វាលំបាកណាស់នៅពេលដែលអ្នកមិនទទួលបានជ័យជំនះ ប៉ុន្តែអ្នកនិយាយអំពីវិបត្តិដូចអ្នកចង់ធ្វើឱ្យក្រុមនេះឈឺចាប់ ។ អ្នកសារព័ត៌មានទាំងអស់ព្យាយាមធ្វើបាបយើងប្រហែលជាវាច្រណែន ពីព្រោះអ្នកមិនដឹងពីរបៀបលេងបាល់ទាត់ ។ តាមទស្សនៈរបស់ខ្ញុំគាត់កំពុងធ្វើការងារដ៏អស្ចារ្យ” ។

    Related image

    កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានទទួលរងរបួសក្នុងការប៉ះទង្គិចគ្នាកាលពីយប់មិញ នឹងអាចត្រូវអវត្តមាននៅក្នុងជំនួប El Clasico រវាងក្លឹបអធិរាជស Real Madrid ជាមួយនឹង Barcelona នៅថ្ងៃអាទិត្យនេះផងដែរ ។ Marcelo បាននិយាយថា៖ “ខ្ញុំមានអារម្មណ៍ល្អនៅពេលនេះ ហើយខ្ញុំបានទទួលបរាជ័យយ៉ាងខ្លាំងហើយអាជ្ញាកណ្តាលត្រូវតែមើលរឿងទាំងនោះ “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី