មិនរង់ចាំយូរ Spurs សម្លឹងឃើញគ្រូបង្វឹកឆ្នើមវ័យក្មេងម្នាក់ មកជំនួសតំណែងលោក Jose ហើយ

27313

Tottenham Hostpur បានធ្វើឱ្យអ្នកចាត់ការ RB Leipzig លោក Julian Nagelsmann ក្លាយជាបេក្ខជនកំពូលរបស់ពួកគេដើម្បីជំនួសលោក Jose Mourinho ។ នេះបើយោងតាមការបញ្ជាក់ពីការសែត Daily Mail។
ក្រុមមាន់ខ្នាយមាស Spurs បានបណ្តេញលោក Jose Mourinho ចេញពីតំណែងកាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីទទួលបន្ទុកអស់រយៈពេលមួយឆ្នាំកន្លះ ដោយក្លិបកំពុងឈរនៅចំណាត់ថ្នាក់លេខ ៧ ក្នុងតារាងក្របខណ្ឌ Premier League ។
គ្រូបង្វឹកឆ្នើមវ័យក្មេងសញ្ជាតិអាល្លឺម៉ង់លោក Nagelsmann បានបើកចំហរដើម្បីទៅដឹកនាំ Spurs ប៉ុន្តែក្លិបអាចចំណាយប្រាក់រហូតដល់ទៅ ១០ លានផោន (១៤ លានដុល្លារ) ដើម្បីដោះលែងគាត់ពីតួនាទីនៅ RB Leipzig៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី