តា Perez ប្រាប់ទៅអ្នកគាំទ្រថា កុំភ័យអីគ្មានអ្នកណាហ៊ានដក R.Madrid ចេញពី UCL ឡើយ

19136

ពាន European Super League គឺមិនត្រូវរាប់រកនៅឯ UEFA ទេ រហូតដល់ប្រធានលោក Aleksandr Ceferin បានគំរាមថា នឹងទាញក្រុមចេញពីការប្រកួតប្រជែងនៅឆ្នាំនេះ។ ខណៈលោក Flo Perez មិនខ្វល់ពីការគំរាមកំហែងនេះទេ។
ប្រធានក្លិប Real Madrid បានប្រាប់ El Chiringuito ថា៖ “ត្រូវបានគេដកចេញពី UCL? វាគ្រាន់តែជាការគំរាមកំហែងមួយ។ Real Madrid នឹងមិនត្រូវបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ឡើយ។ ខ្ញុំចង់ធានាចំពោះអ្នកថា គ្មានក្រុមណាអាចត្រូវបានគេជម្រុះចេញពី UCL នៅរដូវកាលនេះទេហេតុអ្វី? វាមិនអាចទៅរួចទេដោយស្របច្បាប់”។
European Super League បានដាក់ឱ្យដំណើរការកាលពីម្សិលមិញ ហើយត្រូវបានប្រតិកម្មភ្លាមៗពីសំណាក់មហាជនប្រឆាំងនឹងពានរង្វាន់ថ្មីស្រឡាងនេះពីស្ថាប័នគ្រប់គ្រងជាច្រើនរួមទាំង UEFA ផងដែរ។
វាមើលទៅដូចជាការគំរាមកំហែងដោយផ្ទាល់ដល់ក្របខណ្ឌ Champions League និង Europa League ព្រោះថាការប្រកួតនឹងត្រូវបានលេងនៅកៀកៗគ្នា ដោយទុកពេលវេលាទំនេរតិចតួចបំផុតសម្រាប់ការប្រកួតនៅអឺរ៉ុបផ្សេងទៀត៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី