មេធំ! ប្រធាន FIFA ព្រមានខ្លាំងៗចំពោះការបង្កើតពាន Super League ថាប្រយ័ត្នអស់ផ្លូវដើរ

23687

លោក Gianni Infantino ទទូចថាវាជាភារកិច្ចរបស់ FIFA ក្នុងការការពារបាល់ទាត់អឺរ៉ុប។ ប្រធាន FIFA ព្រមានក្របខណ្ឌ Super League ថា ពួកគេជ្រើសរើសយកវិធីរបស់ពួកគេផ្ទាល់ជាមួយនឹងលីកផ្តាច់ខ្លួននេះ ពួកគេនឹងត្រូវនៅខាងក្រៅ។
នៅពេលត្រូវបានសួរអំពីការបង្កើតក្របខណ្ឌ Super League លោកប្រធាន FIFA បាននិយាយថា៖ “វាជាភារកិច្ចរបស់ខ្ញុំ និងភារកិច្ចរបស់យើងក្នុងការការពារគំរូកីឡាអឺរ៉ុប ការប្រកួតក្លឹប និងក្រុមជម្រើសជាតិ។ ប្រសិនបើពួកគេ សម្រេចចិត្តដើរតាមផ្លូវដែលគេជ្រើសរើស ពួកគេត្រូវតែរស់នៅជាមួយលទ្ធផលនៃជម្រើសដែលគេបានជ្រើសមួយនេះ។ ពួកគេមិនអាចទៅរស់នៅក្នុងលទ្ធផលនៃជម្រើសមួយផ្សេងទៀតនោះទេ”។
នៅក្នុងវិធីមួយផ្សេងទៀតប្រធាន FIFA បានបន្ទរគំនិតរបស់ប្រធាន UEFA គឺលោក Aleksander Ceferin ដែលថា Super League នឹងមិនត្រូវបានអនុញ្ញាតឱ្យលេងនៅកន្លែងណាផ្សេងទៀតឡើយប្រសិនបើពួកគេបង្កើតលីគបំបែកនេះ។
Arsenal ត្រូវបានគេព្រមានរួចហើយថា ពួកគេនឹងត្រូវហាមឃាត់មិនឱ្យលេងនៅ Premier League ហើយថែមទាំងអាចបណ្តេញចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ប្រសិនបើ UEFA រកវិធីដើម្បីធ្វើវាមុនការប្រកួតនៅសប្តាហ៍ក្រោយ៕ ដោយ៖ វិទូ

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី