
ខ្សែប្រយុទ្ធកណ្ដាលរបស់ក្លឹបអធិរាជស Real Madrid កីឡាករ Karim Benzema បាននិយាយថាគាត់ដឹងថាគាត់ត្រូវតែរកគ្រាប់បាល់បន្ថែមទៀត ក្រោយពីជួយក្រុមរបស់គាត់ទទួលជ័យជំនះលើក្រុម Viktoria Plzen កាលពីយប់មិញនេះ ។
Benzema បានបើកការរកគ្រាប់បាល់ដំបូង ខណៈដែល Real Madrid បានទទួលជ័យជម្នះ ២-១ ក្នុងក្របខ័ណ្ឌ Champions League ដើម្បីកាត់បន្ថយសម្ពាធបន្តិចលើគ្រូបង្វឹកលោក Julen Lopetegui ។ កីឡាករសញ្ជាតិបារាំងរូបនេះបានស៊ុតបាល់បញ្ចូលទីចំនួន ៦ គ្រាប់ក្នុងការប្រកួត ១៣ លើកនៅរដូវកាលនេះ ប៉ុន្តែខ្សែប្រយុទ្ធឆ្នើមម្ចាស់អាវលេខ ៩ របស់ក្រុមម៉ាឌ្រីដរូបនេះនៅតែត្រូវបានគេរិះគន់យ៉ាងខ្លាំង ។
អតីតកីឡាកររបស់ក្លឹប Lyon រូបនេះបានប្រាប់ការសែត AS ថា៖ “អស់កម្លាំងទេ? ខ្ញុំដឹងថាខ្ញុំត្រូវរកគ្រាប់បន្ថែមទៀត ។ ខ្ញុំមានវានៅក្នុងខួរក្បាលរបស់ខ្ញុំ ហើយវាផ្តល់ឱ្យខ្ញុំនូវការលើកទឹកចិត្តជាច្រើនដើម្បីធ្វើវា” ។
ទោះបីជាមានបញ្ហាលំបាកក្នុងការស៊ុតបាល់បញ្ចូលទីក៏ដោយគ្រាប់បាល់របស់ Benzema បានជួយឱ្យរូបគេក្លាយជាកីឡាករមុខគេនៅក្នុងក្របខ័ណ្ឌ Champions League ដោយស្ថិតនៅក្នុងចំណោមកីឡាករបីនាក់ដែលអាចរកគ្រាប់បាល់នៅក្នុងការប្រកួត ១៤ លើកជាប់ៗគ្នានៃការប្រកួតប្រជែងពានរង្វាន់លំដាប់កំពូលរបស់អឺរ៉ុប ។ ក្លឹបនៅតែមិនទាន់បណ្ដេញលោក Lopetegui ចេញពីដំណែងនៅឡើយទេ ហើយនឹងត្រូវដឹកនាំក្រុមក្នុងជំនួប El Clasico នៅថ្ងៃអាទិត្យនេះ ហើយតារាសញ្ជាតិបារាំងរូបនេះបានគាំទ្រអ្នកចាត់ការរូបនេះឲ្យបន្តដឹកនាំក្រុមបន្តទៀត ។
Benzema បាននិយាយថា៖ “យើងមានទំនុកចិត្តច្រើនណាស់ចំពោះគ្រូបង្វឹក យើងគឺនៅជាមួយគាត់វាមិនតែងតែជាកំហុសរបស់គ្រូបង្វឹកទេវាក៏ជាកំហុសរបស់កីឡាករដែរ ។ គាត់តែងតែជឿជាក់លើកីឡាករ ហើយយើងត្រូវតែធ្វើបន្ថែមទៀតនៅក្នុងទីលាន ។ គាត់គឺជាគ្រូបង្វឹកដ៏ល្អ ។ ដូចខ្ញុំបាននិយាយគាត់ដឹងថាគាត់មានទំនុកចិត្តលើយើង យើងនឹងបន្តធ្វើកិច្ចការដើម្បីឈ្នះ” ៕
ដោយ៖តារា