គេជាន់កពេក! ទីបំផុតក្លិបទាំង៦ នៅអង់គ្លេសសម្រេចដកខ្លួនចេញពីពានលុយ ESL ហើយ

16805

Manchester United, Liverpool, Arsenal និង Tottenham Hotspur សុទ្ធតែត្រូវបានដកខ្លួនចេញពីក្របខ័ណ្ឌ European Super League ជាស្ថាពរហើយ។
ក្លឹបនៅ Premier League ទាំង ៤ បានបង្ហោះសារជាផ្លូវការដោយបញ្ជាក់នៅលើគណនី Twitter របស់ពួកគេ អំពីការសម្រេចដកខ្លួនចេញពីពានដ៏ថ្មីស្រឡាងដែលពោពេញទៅដោយលុយមួយនេះ។ ស្របពេលក្រុម Manchester City ក៏បានប្រកាសពីការចាកចេញរបស់ពួកគេ ខណៈដែលក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមចាកចេញពីការប្រកួត Super League ដូចគ្នាផងដែរ។
មិនមានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយចេញពីក្លិប Barcelona នោះទេ ប៉ុន្តែក្លឹបយក្សអេស្ប៉ាញមួយនឹងមិនចូលប្រកួតប្រជែងដោយគ្មានការយល់ព្រមពីសមាជិកនៃស្ថាបនិកក្លឹបនោះទេ។ ដូច្នេះពានរង្វាន់ Super League នៅសល់ក្រុមត្រឹមតែ ៦ប៉ុណ្ណោះ ហើយក៏មិនដឹងថាពួកសម្រេចបែបទៀតនោះដែរត្រូវដកខ្លួនចេញឬបន្ត បើត្រូវបានមតិមហាជនរិះគន់យ៉ាងខ្លាំង ជាពិសេសការដាក់ទណ្ឌកម្មពី UEFA និង FIFA៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី