ស្ដេចប្រដាល់ចម្រុះ McGregor ប្រកាសទិញ Man Utd ចំពេលភាពច្របូកច្របល់នៃពាន ESL

26573

Conor McGregor បានបង្ហាញចេតនាចង់ទិញក្លិប Manchester United ក្រោយមានចលាចលអំពីការបង្កើតពានរង្វាន់ European Super League។
ជាមួយនឹង Manchester City បានបញ្ជាក់មុនគេថា ពួកគេបានដកខ្លួនចេញពីការប្រកួតក្របខណ្ឌ European Super League ស្របពេលក្លិបចំនួន ៥ផ្សេងទៀតរបស់អង់គ្លេសដូចជា Man Utd, Arsenal, Chelsea, Spurs និង Liverpool ក៏បានប្រកាសពីការដកខ្លួនរបស់ពួកគេផងដែរ។ កំពូលកីឡាករប្រដាល់ចម្រុះអៀរឡង់ McGregor បានស្នើថា គាត់អាចទិញយក Manchester United ចំពេលដែលលោក Ed Woodward គ្រោងនឹងចាកចេញពីតួនាទីជាអនុប្រធានប្រតិបត្តិ។
អ្នកប្រដាល់ UFC លោក McGregor បានសរសេរលើបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនរបស់លោកថា៖ ” Hey guys។ ខ្ញុំកំពុងគិតអំពីការទិញ Manchester United! តើអ្នកគិតយ៉ាងណា?”។
គួរជម្រាបជូនថា គម្រោងបង្កើតពានរង្វាន់ European Super League ដែលមានក្លិបយក្សចំនួន ១២ជាសហស្ថាបនិក ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកស្នេហាវិស័យបាល់ទាត់ ជាពិសេសប្រតិកម្មរបស់ UEFA និង FIFA មុនពេលក្លិបរួមដៃទាំង៦ របស់អង់គ្លេសសម្រេចរត់ចោលជួរនៅមុននេះបន្តិច បន្សល់ទុកត្រឹមតែ ៦ក្រុមប៉ុណ្ណោះ ខណៈក្រុមទាំងនោះក៏ពិចារណារដកខ្លួនដូចគ្នាផងដែរ៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី