PSG ត្រៀមលុយធំដើម្បីនាំយក Griezmann ឱ្យទៅចាប់ដៃគូរជាមួយ Mbappe ជំនួស Neymar

28127
  • ក្លឹបយក្សរបស់បារាំង Paris Saint-Germain កំពុងមានក្ដីសុបិនចង់ធ្វើឱ្យតារាជើងស៊ុតរបស់ក្លឹប Atletico Madrid ម្នាក់ក្លាយជាដៃគូរល្អបំផុតក្នុងពិភពលោកជាមួយខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ។ PSG ត្រូវបានគេកំណត់ថានឹងផ្តល់នូវសំណើដ៏ធំមួយសម្រាប់ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Atletico Madrid កីឡាករសញ្ជាតិបារាំង Antoine Griezmann នៅខែមករា ខាងមុខនេះ ។

    Related image

    ទោះបីជា Antoine Griezmann ទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្លឹបយក្សរបស់អេស្ប៉ាញយ៉ាងណាក៏ដោយក៏ម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 មួយនេះមានបំណងបង់ប្រាក់ផ្ដាច់កុងត្រាចំនួន ១៥០ លានអឺរ៉ូ ( ១៧២ លានដុលា ) ហើយផ្តល់ឱ្យគាត់នូវប្រាក់ឈ្នួលប្រចាំឆ្នាំ ៣៥ លានអឺរ៉ូ ដែលស្នើរនឹង ៤០ លានដុលារក្នុងមួយឆ្នាំ ដែលនេះច្រើជាងប្រាក់ឈ្នួលកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្នុងក្លឹបសេះបង្កង់ Juventus ដែលទទួលបានត្រឹម ៣០ លានអឺរ៉ូ ក្នុងមួយឆ្នាំ តែប៉ុណ្ណោះ ។

    Related image

    ក្លឹប Paris Saint-Germain កំពុងរៀបចំផែនការសម្រាប់ការជំនួសនៃចាកចេញរបស់ Edinson Cavani  ឬ Neymar ហើយបានចាត់ទុកថា Griezmann ជាជម្រើសដ៏ល្អបំផុតដើម្បីពង្រឹងនៅតំបន់ប្រយុទ្ធរបស់ពួកគេ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី