
ក្រុមយក្សរបស់ក្របខ័ណ្ឌ Bundesliga ក្លឹប Borussia Dortmund កំពុងពិនិត្យតាមដានខ្សែប្រយុទ្ធរបស់ក្រុម Borussia Monchengladbach កីឡាករ Thorgan Hazard ។
ខ្សែបម្រើស្លាបវ័យ ២៥ ឆ្នាំរូបនេះចាប់ផ្តើមរដូវកាល ២០១៨-១៩ យ៉ាងល្អដោយស៊ុតបញ្ចូលទីបានចំនួន ៧ គ្រាប់ និង បញ្ជូនបាល់ឲ្យគេស៊ុតបញ្ចូលទីបានចំនួន ៤ ដងក្នុងការបង្ហាញខ្លួនចំនួន ៩ ប្រកួតកន្លងមកនេះ ខណះ Thorgan Hazard គឺជាប្អូនប្រុសបង្កើតរបស់ខ្សែបម្រើឆ្នើមរបស់ក្លឹបតោខៀវ Chelsea កីឡាករសញ្ជាតិបែលហ្ស៊ិក Eden Hazard ។
Borussia Dortmund នៅក្នុងរដូវកាលថ្មីនេះបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងក្របខ័ណ្ឌ Bundesliga និងក្របខ័ណ្ឌ Champion League ដោយកំពុងឈរនៅកំពូលតារាងទាំងពីរពានរង្វាន់ ខណះក្លឹបមួយនេះអាចនាំយកកីឡាករ Hazard បានប្រសិនបើពួកគេត្រូវបានបង្ខំឱ្យលក់កីឡាករវ័យក្មេងរបស់ពួកគេដូចជាកីឡាករ Jadon Sancho, Christian Pulisic ឬ Jacob Bruun Larsen ចេញម្នាក់ ៕
ដោយ៖តារា