Chelsea ប៉ុនប៉ងដណ្ដើមយក Varane ពី Real Madrid បញ្ឈឺចិត្តគូរសត្រូវ Man Utd

12513

តាមប្រភពព័ត៌មានអេស្បាញបានឱ្យដឹងថា ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយខ្សែការពារ Raphael Varane ។
យោងតាមរបាយការណ៍ខាងលើបានបញ្ជាក់ថា កីឡាករសញ្ជាតិបារាំងរូបនេះកំពុងធ្វើដំណើរចាកចេញពី Real Madrid ហើយគាត់ក៏ចង់ផ្លាស់ទៅលេងនៅ Premier League។ ខ្សែការពារកណ្តាលរូបនេះ នឹងផុតកុងត្រានៅឆ្នាំ ២០២២ ហើយអាចជាជម្រើសល្អបំផុតសម្រាប់ក្រុមលោក Thomas Tuchel ដោយសារបទពិសោធន៍និងគុណភាពរបស់កីឡាកររូបនេះ។
ប្រភពខាងលើបានលើកឡើងថា Real Madrid នឹងទទួលយកថ្លៃផ្ទេរប្រហែលឬជាង ៥១ លានផោនសម្រាប់ខ្សែការពារវ័យ ២៧ឆ្នាំរូបនេះ។ Varane បានឈ្នះពានរង្វាន់ចំនួន ១៩ នៅប្រទេសអេស្ប៉ាញដែលក្នុងនោះរួមមានពានរង្វាន់ Champions League ចំនួន ៤ និង La Liga ៤ ដង។ គាត់ក៏បានក្លាយជាអ្នកឈ្នះការប្រកួតបាល់ទាត់ពិភពលោកជាមួយបារាំងនៅឆ្នាំ ២០១៨ ។
ក្រុមតោខៀវ Chelsea ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងខ្សែការពារកណ្តាលរបស់ក្លិប Bayern Munich កីឡាករ Niklas Sule ដែលកិច្ចសន្យារបស់តារាអន្តរជាតិអាល្លឺម៉ង់វ័យ ២៥ឆ្នាំរូបនេះ នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ដូច Varane ផងដែរ៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី