Bruno Fernandes នឹងចុះកុងត្រាថ្មីភ្លាម ប្រសិនបើ Man Utd ធ្វើដាក់ Pogba បែបនេះ

15991

តារាឆ្នើមរបស់ក្រុមបិសាចក្រហម Bruno Fernandes នឹងចុះកុងត្រាថ្មីលើទឹកដី Old Trafford ប៉ុន្តែលុះត្រាតែ Paul Pogba ធ្វើអញ្ចឹងដែរ។
The Sun បានអះអាងថា Fernandes មើលឃើញថាអនាគតរបស់ Pogba គឺជាកូនសោរសម្រាប់ឱកាសរបស់ Manchester United ក្នុងការឆ្ពោះទៅធ្វើអធិរាជនៅអឺរ៉ុបម្តងទៀត។ ខ្សែបម្រើបារាំងវ័យ ២៨ឆ្នាំរូបនេះ នឹងផុតកិច្ចសន្យានៅឆ្នាំ ២០២២ ហើយបានក្លាយជាប្រធានបទនៃការជជែកវែកញែកជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ទន្ទឹមនឹងនេះដែរ ខ្សែបម្រើព័រទុយហ្កាល់ Fernandes ត្រូវបានគេរាយការណ៍ថា កំពុងចរចាកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំលើប្រាក់ខែគុណនឹងពីរដង ប៉ុន្តែដំណើរការពិភាក្សាត្រូវបានផ្អាកបណ្ដោះអាសន្ន។ Bruno ចង់បានការធានាលើផែនការផ្ទេររបស់ក្លឹបជាមុនដែលរួមមានការផ្លាស់ប្តូរខ្សែប្រយុទ្ធវ័យក្មេង Erling Haaland និង Jadon Sancho ក៏ដូចជាការធានាអនាគតរបស់ Pogba ផងដែរ៕ ដោយ៖ តារា

ប្រភព :
Talksport
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី