មេធំ Barca និយាយច្បាស់ៗថា Super League គឺចាំបាច់ណាស់ ដើម្បីសង្គ្រោះសេដ្ឋកិច្ចបាល់ទាត់

14548

ប្រធានក្លឹប Barcelona លោក Joan Laporta ជឿជាក់ថាពានរង្វាន់ European Super League គឺជាកាតព្វកិច្ចចំបាច់បំផុតដើម្បីសង្គ្រោះសេដ្ឋកិច្ចបាល់ទាត់។
ប្រធានក្លិប Barcelona ដែលទើបជាប់ឆ្នោតថ្មីបាននិយាយជាលើកដំបូងចាប់តាំងប្រកាសពានរង្វាន់ថ្មីអឺរ៉ុប Super League កាលពីថ្ងៃអាទិត្យមុនពេលដែលភាគីភាគច្រើនដកខ្លួនចេញវិញបន្ទាប់ពីមានសម្ពាធពីអ្នកគាំទ្រ និងស្ថាប័នបាល់ទាត់ធំៗនៅជុំវិញពិភពលោក។
លោក Laporta បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ TV3 ថា៖ “(Super League) ពិតជាចាំបាច់ណាស់។ យើងជាអ្នកគាំទ្រលីគជាតិ ហើយយើងនឹងពិភាក្សាជាមួយ UEFA ។ យើងមានជំហរប្រយ័ត្នប្រយែង។ វាជាភាពចាំបាច់ ប៉ុន្តែពាក្យចុងក្រោយនៅចុងបញ្ចប់នឹងចេញមកពីសមាជិកទាំងអស់។ ក្លិបធំៗបានចូលរួមចំណែកយ៉ាងច្រើន ហើយយើងត្រូវតែចូលរួមក្នុងការចែកចាយសេដ្ឋកិច្ច”។
និយាយអំពី Super League ដោយខ្លួនវាផ្ទាល់លោក Laporta យល់ថា វានៅតែត្រូវរក្សាតម្លៃកីឡាដដែល។ លោកបានមានប្រសាសន៍ថា៖ “វាគួរតែជាការប្រកួតប្រជែងដ៏គួរឱ្យទាក់ទាញមួយដោយផ្អែកលើគុណសម្បត្តិកីឡា។ យើងបើកកិច្ចពិភាក្សាបើកចំហជាមួយសហព័ន្ធបាល់ទាត់អឺរុប។ ខ្ញុំគិតថានឹងមានការយោគយល់គ្នា”៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី