Real Madrid និង Juventus អាចនឹងត្រូវហាមឃាត់មិនឱ្យចូលរួមប្រកួតនៅអឺរ៉ុបនារដូវកាលក្រោយ

17434

យោងតាមរបាយការណ៍របស់ AS បានឱ្យដឹងថា UEFA ប្រហែលជាទាត់ចោល Real Madrid និង Juventus នៃការប្រកួត European នៅរដូវកាលក្រោយ ដែលជាការដាក់ទណ្ឌកម្មចំពោះតួនាទីរបស់ពួកគេនៅក្នុង Super League ។
គណៈអភិបាលអឺរ៉ុបនឹងបើកការប្រជុំមួយនៅថ្ងៃសុក្រនេះដើម្បីពិភាក្សាអំពីបញ្ហានេះ ទោះបីមិនមែនគ្រប់គ្នាសុទ្ធតែព្រមព្រៀងដាក់ទណ្ឌកម្មបែបនេះទៅលើក្លិបដែលរួមដៃបង្កើតពាន Super League នោះទេ។
ទោះយ៉ាងណាវាហាក់ដូចជាការប្រកួតនៅរដូវកាលនេះនឹងមិនត្រូវបានប៉ះពាល់ទេ ដោយសារតែកាតព្វកិច្ចកិច្ចសន្យារបស់ UEFA ជាមួយអ្នកឧបត្ថម្ភនិងអ្នកផ្សាយទូរទស្សន៍ នោះមានន័យថា Real Madrid នឹងត្រូវជួបជាមួយ Chelsea នៅថ្ងៃពុធសប្តាហ៍ក្រោយជាធម្មតា។
Real Madrid, Juventus និង Barcelona គឺជាក្លឹបទាំង ៣ ដែលនៅតែស្ថិតក្នុងជំហរក្នុងក្របខណ្ឌ European Super League ដែលបានប្រកាសដំណើរការកាលពីថ្ងៃអាទិត្យ ប៉ុន្តែបានដួលទៅវិញយ៉ាងលឿនដោយសារសម្ពាធពីអ្នកគាំទ្រ និងស្ថាប័នបាល់ទាត់ធំៗ៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី