Lewandowski ប្រាប់ថា ខ្លួននឹងលេងបាល់យ៉ាងហោចណាស់ ៥ឆ្នាំទៀត ក្រោយវ៉ាដាច់ពូដូពូស៊ី

23095

Robert Lewandowski នៅតែជាប់កុងត្រាជាមួយក្លឹប Bayern Munich រហូតដល់រដូវក្តៅឆ្នាំ ២០២៣ ប៉ុន្តែខ្សែប្រយុទ្ធប៉ូឡូញឆ្នើមរូបនេះបានបង្ហាញពីបំណងចង់លេងយ៉ាងតិច ៥ ឆ្នាំទៀត។
នៅអាយុ ៣២ ឆ្នាំអ្នកបញ្ចប់ដ៏ឆ្នើមម្នាក់នៅក្នុងពិភពបាល់ទាត់មិនបានបង្ហាញពីសញ្ញានៃការធ្លាក់ចុះនៅឡើយនោះទេ ស្របពេលខ្សែប្រយុទ្ធប៉ូឡូញរូបនេះបានឈានដល់កម្រិតកំពូលខ្ពស់បំផុតនៅក្នុងអាជីពរបស់គេ ដោយជួយឱ្យ Bayern Munich ប្រមូលពានទាំងអស់នៅទ្វីបអឺរ៉ុប និងបានឈ្នះពានផ្ទាល់ខ្លួនថែមទៀតផង។
Lewandowski បានរងរបួសជង្គង់ ដែលមិនអាចជួយក្រុមរបស់គាត់ឡើងផុតវគ្គ ៨ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League ក្រោមថ្វីជើងក្រុម Paris Saint-Germain ប៉ុន្តែកីឡាករជើងចាស់រូបនេះរកបាន ៤២ គ្រាប់នៅរដូវកាលនេះ និងនៅតែជាគូប្រជែងនាំមុខគេសម្រាប់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២១ ។
សួរអំពីផែនការអនាគតរបស់គាត់ដោយ GQ ខ្សែប្រយុទ្ធ Lewandowski បាននិយាយថា៖ “ខ្ញុំពិតជាមិនបានគិតអំពីអ្វីដែលនឹងកើតឡើងក្នុងរយៈពេល ៣ ឬ ៤ ឆ្នាំទេ។ ប៉ុន្តែខ្ញុំចង់លេងយ៉ាងហោចណាស់ ៥ ឆ្នាំទៀត។ ប្រហែលជាយូរជាងនេះប្រសិនបើខ្ញុំអាចធ្វើបាន”៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី