Juventus កំពុងតាមញ៉ែម៉ាស៊ីនរកគ្រាប់ PSG រូបនេះ អាចមកជំនួស Ronaldo ឬ Dybala

13734

យោងតាម Calciomercato បានឲ្យដឹងថា ក្រុមសេះបង្កង់ Juventus កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកអតីតខ្សែប្រយុទ្ធ InterMilan កីឡាករ Mauro Icardi ត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ។
ក្លិបយក្សនៃក្របខណ្ឌ Ligue 1 ត្រៀមស្តាប់ការផ្តល់ជូនសម្រាប់កីឡាករអាហ្សង់ទីនវ័យ ២៨ឆ្នាំរូបនេះ ប៉ុន្តែតម្លៃខ្លួន Icardi ស្ថិតក្នុងតម្លៃ ៥០ លានអឺរ៉ូ (៤៣ លានផោន / ៦០ លានដុល្លារ) ហើយបើតាមការបញ្ជាក់បានឱ្យដឹងថា PSG នឹងមិនទម្លាក់តម្លៃទាបជាងនេះទៀតនោះទេ។
គួរជម្រាជូនថា Mauro Icardi ត្រូវបានក្លិប Paris Saint-Germain នាំយកពីក្លិប Inter Milan ដោយទិញផ្ដាច់កុងត្រាក្នុងតម្លៃ ៥០លានអឺរ៉ូកាលពីឆ្នាំ២០២០ ក្រោយខ្ចីជើងមុនមួយរដូវកាល ខណៈពេលនេះ Juventus កំពុងសម្លឹងមើលខ្សែប្រយុទ្ធកណ្ដាលម្នាក់មកបង្កើនតំបន់ប្រយុទ្ធរបស់ពួកគេ ស្របពេលមានមានពាក្យចរចាមអារាមថា ទាំង Dybala និង Ronaldo អាចចាកចេញពីក្លិបនៅរដូវកាលក្រោយ៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី