ក្រោយបិទខ្ទប់ពាន ESL បានសម្រេចមេធំ UEFA ដុតប្រធានក្លិប Real ឈឺៗដោយបោះសម្ដីបែបនេះថា..

16731

ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុបលោក Aleksander Ceferin បានរិះគន់ប្រធានក្លឹប Real Madrid លោក Florentino Perez ជាថ្មីម្តងទៀត បន្ទាប់ពីការបរាជ័យនៃពានរង្វាន់ European Super League ។
លោក Ceferin បានប្រាប់ទូរទស្សន៍ Pop TV ថា៖ “លោក Perez គឺជាប្រធាននៃក្របខ័ណ្ឌ Super League ដែលមិនមាន ហើយនៅពេលនេះគាត់គឺជាប្រធានដែលគ្មានអ្វីទាំងអស់។ ខ្ញុំបានដឹងយ៉ាងច្បាស់ជាយូរមកហើយថា គាត់មិនចង់ធ្វើជាប្រធាន UEFA ដូចខ្ញុំទេ។ នេះគ្រាន់តែជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ខ្ញុំក្នុងការស្នាក់នៅ”។
ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុបវ័យ ៥៣ឆ្នាំរូបនេះបានបន្ថែមទៀតថា៖ “គាត់ចង់មានប្រធាន UEFA ដែលស្តាប់បង្គាប់គាត់ ដែលស្តាប់គាត់ ដែលធ្វើអ្វីដែលគាត់ចង់បាន”៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី