ការចាកចេញរបស់លោក Woodward ជាឱកាសល្អសម្រាប់ Man Utd ក្នុងការនាំយក Sancho

13660

តាមការរាយការណ៍របស់ក្រុម Manchester United ជឿជាក់ថាការចាកចេញរបស់លោក Ed Woodward នឹងជួយបង្កើនឱកាសរបស់ពួកគេក្នុងការចុះហត្ថលេខាលើគោលដៅរយៈពេលវែង Jadon Sancho ។
ក្រុមបិសាចក្រហម តាមលួងលោមក្រុម Borussia Dortmund អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែនាយកប្រតិបត្តិលោក Woodward បានជួបការលំបាកក្នុងការចរចាជាមួយក្លឹបអាល្លឺម៉ង់។ The Daily Star បានអះអាងថា United មានក្តីសង្ឃឹមខ្ពស់ជាងមុនក្នុងការនាំ Sancho ទៅកាន់ Old Trafford ដោយសារឥឡូវនេះលោក Woodward បានចាកចេញហើយ។
គេនិយាយថា លោក Woodward មិនដែលខិតជិតនឹងការដាក់សំណើរដេញទៅកាន់ក្លិប Dortmund ទេ ហើយគេជឿជាក់ថាពេលវេលាក្រោមការដឹកនាំរបស់លោក គឺការចរចាស្ថិតក្នុងសភាពតឹងតែងបំផុត។ ប៉ុន្តែឥឡូវនេះមានសេចក្តីរាយការណ៍កំពុងកើនឡើងនូវក្តីសង្ឃឹមជុំវិញក្លឹបថា ពួកគេនឹងអាចទាក់ទាញ Sancho មកកាន់ Manchester នាពេលខាងមុខនេះ៕ ដោយ៖ វិទូ

ប្រភព :
Talksport
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី